សាកលវិទ្យាល័យល្អផ្ដាច់គេទាំង ១០ នៅអាស៊ាន
សាកលវិទ្យាល័យល្អផ្ដាច់គេទាំង ១០ នៅអាស៊ាន
Sabay ធ្លាប់បានចុះផ្សាយរួចមកហើយនូវ សាកលវិទ្យាល័យ ៤ ដែលមានតម្លៃសិក្សាដល់ពាន់ដុល្លារនៅក្នុងប្រទេសកម្ពុជាកាលពី ពេលថ្មីៗនេះ។ ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅស្គាល់សាកលវិទ្យាល័យដែលល្អ ផ្ដាច់គេទាំង ១០ នៅក្នុងតំបន់អាស៊ានវិញម្ដង។ ចំណាត់ថ្នាក់នេះគឺយកទៅតាមគេហទំព័រ Topuniversities ដែលការចាត់ថ្នាក់នេះមិនយកទៅតាមតម្លៃសិក្សាទេ គឺគេគិតទៅតាមគុណភាព បរិស្ថាន កម្រិតសិក្សា និងកត្តារួមផ្សំមួយចំនួនទៀត។ ចង់ដឹងអត់! តើមានសាកលវិទ្យាល័យរបស់ប្រទេសណាខ្លះ?
១០. University of Indonesia ប្រទេសឥណ្ឌូណេស៊ី
សាកលវិទ្យាល័យ
ជាតិឥណ្ឌូណេស៊ី
គឺជាសាកលវិទ្យាល័យចំណាស់ជាងគេនៅក្នុងប្រទេសឥណ្ឌូណេស៊ី
ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៤៩។ សាកលវិទ្យាល័យនេះចែកចេញជា
១២ មហាវិទ្យាល័យ ដែលអាចទាក់ទាញនិស្សិតបានជាង ៣០ ០០០ នាក់
រួមជាមួយនិស្សិតបរទេសផ្សេងទៀត
ដែលធ្វើឲ្យសាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់លេខ ១០
នៅក្នុងតំបន់អាស៊ាន។
៩. Universiti Teknologi Malaysia (UTM) ប្រទេសម៉ាឡេស៊ី
៩. Universiti Teknologi Malaysia (UTM) ប្រទេសម៉ាឡេស៊ី
Universiti Teknologi Malaysia អាចហៅបានម្យ៉ាងទៀតថា University of Technology Malaysia
(UTM) ដែលត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យបច្ចេកវិទ្យា
និងវិស្វកម្មចំណាស់ជាងគេរបស់ប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ ១៩០៤
សាកលវិទ្យាល័យមួយនេះ បានបង្កើតឡើងជាសាលាបច្ចេកវិទ្យាមួយប៉ុណ្ណោះ
ប៉ុន្តែវាបានអភិវឌ្ឍក្លាយជាសាកលវិទ្យាល័យនៅក្នុងឆ្នាំ ១៩៧៥។
បច្ចុប្បន្ន មាននិស្សិតប្រមាណ ២៥ ០០០
កំពុងសិក្សានៅក្នុងសាកលវិទ្យាល័យមួយនេះ។
៨. University of the Philippines (UP) ប្រទេសហ្វីលីពីន
សាកលវិទ្យាល័យ
ជាតិហ្វីលីពីន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ឧសភា ១៩០៨។
សាកលវិទ្យាល័យមួយនេះ មានផ្ទៃដីសរុបប្រមាណ ៤៩៣ ហិតា
ជាមួយនឹងចំនួននិស្សិត ២២ ០៣១ នាក់(ស្ថិតិឆ្នាំសិក្សា ២០១២-២០១៤)។
ឯកទេសសំខាន់នៅក្នុងសាកលវិទ្យាល័យនេះគឺ វិស្វកម្ម និងបច្ចេកវិទ្យា។
៧. Universiti Sains Malaysia (USM) ប្រទេសម៉ាឡេស៊ី
Universiti
Sains Malaysia
គឺជាសាកលវិទ្យាល័យដែលបង្កើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ
១៩៦៩។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះមាននិស្សិតប្រហែល ២០ ០០០ នាក់។
៦. Universiti Kebangsaan Malaysia (UKM) ប្រទេសម៉ាឡេស៊ី
បច្ចុប្បន្ន
នេះ សាកលវិទ្យាល័យ Kebangsaan មាននិស្សិតប្រហែល ២៦ ៨៤៤ នាក់
ដែលក្នុងនោះមាន ៣ ៣៤៧ នាក់គឺជានិស្សិតបរទេសមកពី ៣៥
ប្រទេសផ្សេងគ្នា។ ចាប់តាំងពីការបង្កើតឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ
២០១១ មាននិស្សិតចំនួន ១៤៦ ៤១៧ នាក់
ដែលក្នុងនោះមានទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត
និងថ្នាក់បណ្ឌិត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនេះ។
៥. Chulalongkorn University ប្រទេសថៃ
សាកលវិទ្យាល័យ
ជូឡាឡុងកន គឺជាសាកលវិទ្យាល័យចំណាស់ជាងគេក្នុងប្រទេសថៃ
និងជាសាកលវិទ្យាល័យមួយដែលមានកិត្យានុភាពផងដែរ។
សាកលវិទ្យាល័យចំណាស់មួយនេះត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃ
ទី ២៦ ខែមិនា ឆ្នាំ ១៩១៧ ដោយព្រះមហាក្សត្រVajiravudh (Rama VI)។
បច្ចុប្បន្ន សាកលវិទ្យាល័យនេះមាននិស្សិតចំនួនជាង ៣២ ៥០០ នាក់។
កាលពីបើកដំបូងសាកលវិទ្យាល័យនេះចែកចេញជា ៤ មហាវិទ្យាល័យប៉ុណ្ណោះគឺ
មហាវិទ្យាល័យវេជ្ជសាស្ត្រ រដ្ឋបាលសាធារណៈ វិស្វកម្ម
ហើយនិងសិល្បៈវិទ្យាសាស្ត្រ តែបច្ចុប្បន្នបានកើនដល់ ១៨
មហាវិទ្យាល័យហើយ។
៤. Mahidol University (MU) ប្រទេសថៃ
សព្វថ្ងៃ
នេះសាកលវិទ្យាល័យ Mahidol មាននិស្សិតក្នុងស្រុកចំនួន ៤ ៥០០ នាក់
និងនិស្សិតបរទេសជាង ៦០០ នាក់មកពី ៤០
ប្រទេសផ្សេងទៀតកំពុងសិក្សាលើកម្មវិធីផ្សេងៗ។
សាកលវិទ្យាល័យនេះចែកចេញជាច្រើនមហាវិទ្យាល័យ
ប៉ុន្តែឯកទេសខ្លាំងបំផុតគឺខាងផ្នែកឱសថ(pharmacy)។
៣. Universiti Malaya (UM) ប្រទេសម៉ាឡេស៊ី
សាកលវិទ្យាល័យ
ជាតិម៉ាឡេស៊ី គឺជាសាកលវិទ្យាល័យទី ១ របស់ប្រទេសម៉ាឡេស៊ី
ដែលត្រូវបានសាងសង់លើផ្ទៃដី ៣០៩
ហិចតានៅភាគនិរតីនៃរាជធានីកូឡាឡាំពួរ។
សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩។
២. Nanyang Technological University (NTU) ប្រទេសសិង្ហបុរី
សាកល
វិទ្យាល័យបច្ចេកវិទ្យារបស់ប្រទេសសិង្ហបុរី
គឺជាទីកន្លែងស្រាវជ្រាវបច្ចេកវិទ្យា
និងវិស្វកម្មធំជាងគេមួយក្នុងចំណោមសាកលវិទ្យាល័យទាំង ៤
នៅលើពិភពលោក។
សាកលវិទ្យាល័យនេះគឺជាទីកន្លែងសិក្សាចម្រុះជាតិសាសន៍ជាង ១០០
ដែលមាននិស្សិតសរុប ៣៣ ៥០០ នាក់ បូករួមនិងសាស្ត្រាចារ្យ
អ្នកស្រាវជ្រាវចំនួន ៤០០០ នាក់ផ្សេងទៀត។
១. National University of Singapore (NUS) ប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ
ជាតិរបស់ប្រទេសសិង្ហបុរីមួយនេះ
មិនត្រឹមតែជាប់ចំណាត់ថ្នាក់លេខមួយប្រចាំតំបន់អាស៊ានប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាប់ចំណាត់ថ្នាក់កំពូលតារាងនៃសាកលវិទ្យាល័យល្អ
ផ្ដាច់គេប្រចាំទ្វីបអាស៊ីផងដែរ។
សាកលវិទ្យាល័យមួយនេះមាននិស្សិតសរុបជាង ៣៧ ០០០ នាក់ មកពី ១០០ ប្រទេស
ដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យទាំង ១៦៕
អានអត្ថបទ៖ អ្នកមានបំផុតនៅអាស៊ីប្រាប់គន្លឹះទិញផ្ទះ និងរថយន្តបានក្នុងរយៈពេល៥ឆ្នាំ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ topuniversities
ប្រភព៖ topuniversities
No comments:
Post a Comment