ស្វែង​យល់​កូដ​ខ្លីៗ​នៅ​លើ​ទូរសព្ទ

ស្វែង​យល់​កូដ​ខ្លីៗ​នៅ​លើ​ទូរសព្ទ

សម្រាប់​ ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ទិញ​ទូរសព្ទ​យក​មក​ប្រើ​ ជា​ពិសេស​ប្រភេទ​ Smartphone​ តើ​យើង​គួរ​ដឹង​អ្វី​ជុំវិញ​ព័ត៌មាន​និង​លក្ខណៈ​សម្បត្តិ​របស់​វា​ ដើម្បី​ជៀស​វាង​ការ​ខាត​បង់​ប្រាក់​ឥត​ប្រយោជន៍។​ ដូច​នេះ​ Sabay សូម​បង្ហាញ​កូដ​ខ្លី​ដើម្បី​ដោះ​ស្រាយ​រាល់​កង្វល់​របស់​ប្រិយមិត្ត​ទាំង​ អស់​គ្នា៖

ខាង​ក្រោម​នេះ​ជា​កូដ​ខ្លីៗ​សម្រាប់​ប្រភេទ​ទូរសព្ទ​​ Samsung
-វាយ​ *#*#4636#*#* ​ដើម្បី​ឱ្យ​ទូរសព្ទ​បង្ហាញ​ព័ត៌មាន​ពាក់​ព័ន្ធ​លើ​ទូរស័ព្ទ​ដូច​ជា​ថ្ម​ និង​ស្ថិតិ​នៃ​ការ​ប្រើប្រាស់​របស់​វា
-វាយ *#*#34971539#*#* សម្រាប់​ការ​បង្ហាញ​ព័ត៌មាន​ទាំង​អស់​របស់​កាមេរ៉ា​ទូរសព្ទ
-វាយ​ *#*#273283*255*663282*#*#*​ដើម្បី​​ backup ​media files ​ទាំង​អស់
-វាយ​​*#*#232339#*#* OR *#*#526#*#* ​ សម្រាប់​សាក​ល្បង​សមត្ថភាព​ប្រព័ន្ធ​ Wireless
-វាយ​ *#*#0*#*#* ​ ដើម្បី​សាក​ LCD Display
-វាយ​ *#*#0673#*#* OR *#*#0289#*#* ​សម្រាប់​តេស្ត​គុណ​ភាព​សំឡេង
-វាយ​ *#*#2664#*#* ​ដើម្បី​សាកល្បង​ប្រព័ន្ធ​ Touch-Screen
-វាយ​ *#*#3264#*#* ​ សម្រាប់​មើល​​​ប្រភេទ​​​ Ram
-វាយ​ *#*#232331#*#* ​សម្រាប់​ឆែល​មើល​​គុណ​ភាព​របស់​ Bluetooth
-វាយ​ *#*#2663#*#* ​សម្រាប់​បើក​មើល​ជំនាន់​របស់​ Touch-Screen
​ បើ​ប្រិយមិត្ត​មិន​ជឿ​ទេ​នោះ​ គ្រាន់​តែ​ទាញ​ Smartphone ​ហើយ​អនុវត្តន៍​តាម​កូដ​ខាង​លើ​​នោះ​រាល់​មន្ទិល​សង្ស័យ​ត្រូវ​លាត​ត្រដាង​ ភ្លាម៕
​ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ
​ប្រភព​៖​ reddit