BMW បង្អួត​រាង​ i8 ស៊េរី​ឆ្នាំ​ ២០១៤ ទៀត​ហើយ

BMW បង្អួត​រាង​ i8 ស៊េរី​ឆ្នាំ​ ២០១៤ ទៀត​ហើយ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​អាល្លឺម៉ង់​បាន​ដាក់​បង្ហាញ​ រថយន្ត​ប្រភេទ​ Sport របស់​ខ្លួន​ជា​ផ្លូវ​ការ​​​មួយ​​ម៉ូដែល​​ទៀត​​ស៊េរី​ BMW i8​ ​ឆ្នាំ ២០១៤ដែល​បាន​រចនា​ឡើង​ល្អ​ឥត​ខ្ចោះ​ទៅ​លើ​រូប​រាង​ និង​ល្បឿន​របស់​វា។
មិន ​ថា​ខាង​ក្រៅ ​និង​ខាង​ក្នុង​រថយន្ត​ Sport មួយ​នេះ​បាន​បង្កើត​ឡើង​ដោយ​មាន​ភាព​ទាក់​ទាញ​ទៅ​លើ​ការ​តុប​តែង​ និង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ។ ​i8 ក៏​ត្រូវ​បាន​បំពាក់​កម្លាំង​ម៉ាស៊ីន​មិន​ធម្មតា​ប្រភេទ​ 1.5 Liter Turbo និង​ដំណើរ​ដោយ​ម៉ាស៊ីន​សាំង​ three-cylinder gasoline។ ​ជា​ពិសេស​ទៀត​នោះ​ម៉ូដែល​នេះ​អាច​បង្កើន​ល្បឿន​កើន​ដល់​ 96 km/h ត្រឹម​តែ​រយៈ​ពេល​ ៤,២ វិនាទី ​និង​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បំផុត​ដល់​ 249km/h។ ​
លើស​ពី​នេះ​វា​ត្រូវ​បាន​គេ​បំពាក់​សរសៃ​កាបូន​ និង​ប្លាស្ទិក​ដែល​ធ្វើ​ឱ្យ​ខ្លួន​​រថយន្ត​ទាំង​មូល​មាន​លំនឹង​ពេល​កំពុង​ ធ្វើ​ដំណើរ​លើ​ផ្លូវ​ឡើង​ចុះ​បាន​ដោយ​សុវត្ថិភាព។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ត្រូវ​បាន​បំពាក់​ភ្លើង​មុខ​ប្រភេទ​ Laser ដែល​អាច​​បំភ្លឺ​ផ្លូវ​បាន​ច្បាស់​ល្អ​ពេល​កំពុង​បើក​បរ​ និង​មាន​លទ្ធភាព​អាច​មើល​ឃើញ​ទៅ​មុខ​បាន​ឆ្ងាយ​ជាង​ស៊េរី​មុនៗ។
មិន ​មាន​ព័ត៌មា​ន​លម្អិត​ពាក់ព័ន្ធ នឹង​តម្លៃ​របស់​ ​BMW i8 2014 ​នេះ​ទេ ​តែ​​អ្វី​ដែល​គេ​ប្រាប់​បាន​គឺ​តមម្លៃ​របស់​វា​មិន​ក្រោម​តម្លៃ​ស្តត់ដារ​ ដែល​មាន​​ 136,625 ដុល្លារ ​នោះទេ។