លោកស្រី ពុង ឈីវហ្គិច បានក្លាុយជាសមាជិកទី៩ នៃគ.ជ.ប

ពុង
ឈីវកេក ជានារីដែលកើតនៅទីក្រុងភ្នំពេញ ថ្ងៃទី ០៤តុលា ឆ្នាំ ១៩៤២
ក្នុងវណ្ណៈអភិជននិងមានឪពុក ម្ដាយ
សុទ្ធតែជាមន្ត្រីជាន់ខ្ពស់ជួររដ្ឋាភិបាល។
-ឪពុក ឈ្មោះ ប៉េង ចេងពុង ធ្លាប់មានប្រវត្តិធ្វើការជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក្រសួងព័ត៌មាន និង ធ្វើការក្នុងព្រះបរមរាជវាំង រហូតដល់សព្វថ្ងៃ។
-ម្ដាយ ឈ្មោះ ស៊ីវ អេងតុង ធ្លាប់ធ្វើជា គ្រូបង្រៀន រហូតក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច។
នៅក្នុងគ្រួសារ ពុង ឈីវកេក មានបងប្អូនតែពីរនាក់ប៉ុណ្ណោះ គឺមានប្អូនស្រីម្នាក់ឈ្មោះ ពុង ឈីហៀង។
ការសិក្សា![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_t_TvA9JHaR1BrN49sgfMQgFVNTCsH41FkhAyVDTLxdLSImW4GxnMiaysEnAdOVYRu2Ny3Z2oVLgahLkqUwKUKMcOJnNAs3O0Mcg-Ycsx1WFHxjfWnlSJdMtku-ew4Mupgf3hNykOewHp8=s0-d)
ពុង
ឈីវកេក កើតនៅក្នុងត្រកូលអ្នកមានចំណេះដឹងខ្ពង់ខ្ពស់
និងមាននិស្ស័យជាអ្នកសិក្សា។ ទោះបីជាជួបការលំបាកជាច្រើន
ក្នុងអំឡុងពេលដែលលោកឪពុកអ្នកម្ដាយ
បានផ្លាស់ប្ដូរទីកន្លែងតាមការងារជារឿយៗ ក៏ពុង ឈីវកេក បានចំណាយពេល
រហូតទៅដល់២២ ឆ្នាំដើម្បីសម្រេចការសិក្សាបានយ៉ាងជោគជ័យ។
-១២ ឆ្នាំ បញ្ចប់ការសិក្សាកំរិតមធ្យមសិក្សា Bac II ឆ្នាំ១៩៦០
-ចូលរៀនមុខវិជ្ជាពេទ្យបាន៤ ឆ្នាំ
-បន្តការសិក្សាមុខវិជ្ជាពេទ្យ នៅប្រទេសបារាំងចំនួន ៤ឆ្នាំទៀត ពីឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៦៨
-រៀនបន្ថែមជំនាញពាក់ព័ន្ធ ចំនួន ២ឆ្នាំទៀត នៅប្រទេសបារាំង នៅឆ្នាំ ១៩៧១
ពុង
ឈីវកេក និងប្អូនស្រីពុំមាននិស្ស័យ
ឬចំណង់ចំណូលចិត្តទៅខាងនយោបាយទេ ទោះបីជាលោកឪពុកអ្នកម្ដាយ
សុទ្ធតែជាអ្នកនយោបាយក៏ពិតមែន។ អ្នកទាំងពីរ
មើលឃើញពីភាពទំនេរដ៏តិចតួចរបស់ឪពុកម្ដាយ
ដែលបានផ្ដល់មកឲ្យក្រុមគ្រួសារ
ទើបសម្រេចចិត្តថាមិនចង់ពាក់ព័ន្ធក្នុងកិច្ចការនេះ។
កាលពី អាយុ ៧ ឆ្នាំ ពុង ឈីវកេក ធ្លាប់ទៅតាមឪពុក រស់នៅខេត្តហើយកើតជំងឺគ្រុនចាញ់។ គ្រានោះ ពុង ឈីវកេក បញ្ជាក់ថា ពិតជាធ្វើឲ្យក្នុងខ្លួនពិបាកជាខ្លាំង ហើយជាពិសេស នៅទីនោះ ក៏ពិបាកស្វែងរកឱសថដ្ឋាន ឬគ្រូពេទ្យជាទីបំផុត។
សូម្បីតែ លោកឪពុក ប៉េង ចេងពុង ក៏មិនមានសង្ឃឹមថា កូនស្រី ពុង ឈីវកេកម្នាក់នេះអាចជាសះស្បើយបានដែរ។ ពុង ឈីវកេក នឹកបន់ស្រន់ក្នុងចិត្តហើយប្ដេជ្ញាថា ប្រសិនបើខ្លួនបានជាសះស្បើយពីជំងឺនេះ ខ្លួននឹងធ្វើជាពេទ្យម្នាក់ដើម្បីអាចមានឱកាសជួយសង្គ្រោះអ្នក ជំងឺ។ សំណាងល្អដែលពុង ឈីវកេកបានរួចផុតពីជំងឺនេះ ហើយគោលបំណងចង់ក្លាយជាវេជ្ជបណ្ឌិត បានដក់ជាប់ក្នុងខួរក្បាលជានិច្ច ទើបនៅពេលដែលបញ្ចប់ថ្នាក់វិទ្យាល័យ ពុង ឈីវកេក បន្តចាប់យកជំនាញពេទ្យនេះមែន។
ស្ត្រីការពារសិទ្ធិមនុស្សរូប នេះ បានចូលរៀននៅសាលាពេទ្យ នៅកម្ពុជាបាន៤ ឆ្នាំ រួចបានទទួលអាហារូបករណ៍៤ឆ្នាំទៅរៀននៅប្រទេសបារាំង ដើម្បីបញ្ចប់ថ្នាក់ឌីប្លូមពេទ្យនេះ។
ក្រោយបានបញ្ចប់ការ សិក្សាយ៉ាងជោគជ័យ ជាមួយ សមត្ថភាពនិយាយភាសាបីផ្សេងទៀត គឺបារាំង អង់គ្លេស និង ប៉ទុយហ្គាល់ លោកស្រីបានវិលត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៩៦៨ និងបានចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យរុស្សី។
លាស្រុកកំណើតសិន ព្រោះរដ្ឋប្រហារ
![Newkek3](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vbgVctFAO8wMSNc9gNXFe0fbJBJB_n3K7MKEPdLB59tACjSdemJOfwTM-gtIImbGUK70vhx0YFwqRum6fsdghiOnpJUXrblYrMq1h3w3MeqxQv9SgW6EAktegnF2KUaKVrlf-sC75cIlxUZ5kLRWU4AnN8zvg=s0-d)
ដោយសារ តែកម្ពុជាជួបបញ្ហានៅក្នុងជួររដ្ឋាភិបាល គឺមានរដ្ឋប្រហារបានកើតឡើង មានមនុស្សស្លាប់របួសបែកប្រពន្ធបែកកូន ដែលរូបភាពទាំងនេះបានបង្ខំក្រុមគ្រួសាររបស់ លោកស្រីពុង ឈីវកេក ទាំងអស់ផ្លាស់ចេញទៅរស់នៅប្រទេសបារាំង នៅឆ្នាំ ១៩៧១។
ឆ្លៀតពេលនោះ លោកស្រីបានរៀនបន្តលើមុខវិជ្ជាពេទ្យដដែល ចំនួន២ ឆ្នាំ ទៀតគឺជំនាញ ជំងឺក្នុងឈាម។
-រៀបអាពាហ៍ពិពាហ៍ លើកទី១ ជាមួយជនជាតិបារាំង ជាគ្រូពេទ្យ មានកូនពីរនាក់ គឺស្រីម្នាក់ ប្រុសម្នាក់។
-រៀបអាពាហ៍ពិពាហ៍ លើកទី២ ជាមួយជនជាតិបារាំងដែលធ្វើការនៅស្ថានទូតនៅឆ្នាំ ១៩៧៣ និងមានកូនម្នាក់ទៀត។
សព្វថ្ងៃ លោកស្រីពុង ឈីវកេក ជាស្ត្រីមេមាយ មានកូនបីនាក់ បន្ទាប់ពីស្វាមីក្រោយរបស់អ្នកស្រីទទួលមរណកាល។
ការកកើតនៃអង្គការ LICADHO
ដំបូង ឡើយ លោកស្រី ពុង ឈីវកេក និងក្រុមគ្រួសារបានបង្កើតអង្គការនេះឡើង នៅប្រទេសបារាំងក្នុង ឆ្នាំ ១៩៩០ ដោយបានទទួលជំនួយពីសហភាពអឺរ៉ុប( EU)ក្នុងគោលបំណងតាមដានសកម្មភាពរបស់ពួកខ្មែរក្រហមដែលបានធ្វើឲ្យ ប្រទេសកម្ពុជាធ្លាក់ក្នុងក្ដីអន្តរាយជាច្រើនឆ្នាំ។ ” ខ្ញុំកើតមិនអស់ចិត្តសោះដែលកាលនោះអង្គការសហប្រជាជាតិគេឲ្យ ខ្មែរក្រហម ចេះតែចង់ដឹងថាខ្មែរក្រហមនោះចង់ធ្វើអីទៀត…ចេះតែនឹកបារម្ភពី បងប្អូនខ្មែរយើង…ពេលនោះដូចជាមិនទុកចិត្ត និងអត់សប្បាយចិត្តសោះទើបខ្ញុំបង្កើតអង្គការនេះឡើងនៅជាមួយ អង្គការសហប្រជាជាតិដើម្បីតាមដានពីសកម្មភាពរបស់ខ្មែរក្រហម” ។ ការបញ្ជាក់បន្ថែមរបស់លោកស្រី ពុង ឈីវកេក។
ពុង ឈីវកេក ដឹកនាំLICADHO ធ្វើអ្វីខ្លះ?
ក្រោយ ពេលដែលអង្គការសហប្រជាជាតិមកប្រទេសកម្ពុជា នៅឆ្នាំ ១៩៩៣ ក្នុងកិច្ចការបោះឆ្នោតឆ្នាំ១៩៩៣ ទើបលោកស្រី និងក្រុមគ្រួសារបានបានវិលត្រឡប់មកស្រុកខ្មែរវិញ និងថែមទាំងបានបង្កើតអង្គការ LICADHO ការពារសិទ្ធិមនុស្សនេះនៅប្រទេសកម្ពុជា។
កាលនោះ អង្គការនេះចាប់ផ្ដើមជួយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងពីការងារ បោះឆ្នោត និងក្រោយមកទៀតបន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ ទើបអង្គការនេះមានមនុស្សស្គាល់កាន់តែច្រើនឡើងៗ ដោយបន្តអប់រំប្រជាពលរដ្ឋពីសិទ្ធិមនុស្ស និងជួយក្នុងកិច្ចការស៊ើបអង្កេតការរំលោភបំពានច្បាប់ ជួយប្រជាពលរដ្ឋដែលរងទុក្ខវេទនាតាមផ្លូវច្បាប់ ជាដើម។ល។
ក្នុង
ការដឹកនាំក្នុងអង្គការនេះ អ្នកស្រីបានឲ្យដឹងថា
មិនមែនជាកិច្ចការដែលងាយស្រួលឡើយ តែ
ដោយសារតែនិស្ស័យចង់ជួយអ្នករងគ្រោះ
បានធ្វើអ្នកស្រីមានកម្លាំងតស៊ូ
ដឹកនាំកិច្ចការនេះបានយ៉ាងល្អប្រសើររហូតដល់សព្វថ្ងៃនេះ។
” មិនត្រឹមតែពិបាករកជំនួយ តែសំខាន់រដ្ឋាភិបាលកាលនោះ គាត់ក៏មិនបានយល់ច្បាស់ពីអ្វីដែលយើងចង់បាន ថាជាអង្គការសិទ្ធិមនុស្សទេ តែបែរជាគិតថា យើងកំពុងប្រឆាំងនឹងលោក តស៊ូមតិជាមួយរដ្ឋាភិបាល… ចាប់ចងក្រុមការងាររបស់យើង ក៏មានដែរ…ហើយម្យ៉ាងទៀតក៏ពិបាករកអ្នកដែលមានចំណេះដឹងច្រើនក្នុង វិស័យនេះមកធ្វើការជាមួយយើងដែរ” ពុង ឈីវកេក និយាយ។
លោកស្រីបាន រំលឹកទៀតថា កាលនោះមិនសូវមានអង្គការការពារសិទ្ធិមនុស្សច្រើនទេ គឺមានតែអង្គការ LICADHO នេះទេដែលមកដល់មុនគេនិងមានសកម្មភាពច្រើនជាងគេ។
ទោះបីជា សង្គមខ្មែរ នៅតែគិតថាស្ត្រីទន់ខ្សោយមិនអាចធ្វើកិច្ចការធំដុំបាន ក៏អ្នកស្រីពុង ឈីវកេក មិនចាប់អារម្មណ៍ត្រង់ចំណុចនេះឡើយ។ អ្វីដែលអ្នកស្រីជឿជាក់ថាអាចធ្វើឲ្យខ្លួន បានឈានទៅដល់ចំណុចកំពូលក្នុងឋានៈជាអ្នកគ្រប់គ្រងអង្គការការពារ សិទ្ធិមនុស្សនេះ គឺ សមត្ថភាព និងអត្តចរិត មានអាយុច្រើនជាងគេ។ លោកស្រីនិយាយថា” ខ្មែរយើងកាលណាអាយុច្រើន ខ្ញុំបានរៀនច្រើនជាងគេ គឺអ្នកណាក៏គោរពយើងដែរ ហើយម្យ៉ាងទៀតខ្ញុំមិនដែលធ្វើអ្វីឲ្យប៉ះពាល់អ្នកណាទេ…ដូច្នោះ គ្រប់គ្នានៅទីនេះគេស្រលាញ់ និងគោរពរាល់ការសម្រេចចិត្តរបស់ខ្ញុំ”។
រហូត
មកដល់ពេលនេះក្រោមការគ្រប់គ្រងផ្ទាល់របស់លោកស្រីពុង ឈីវកេក
LICADHO កាន់តែរឹងមាំ
បានសហការជាមួយអង្គការជាដៃគូជាច្រើនដើម្បីជួយអ្នករងគ្រោះ
ដោយក្នុងនោះ LICADHO
បានផ្ដល់សេវាកម្មផ្នែកច្បាប់រួមមានមេធាវីជាច្រើនរូបចាំជួយ
ដោះស្រាយការបំពានរំលោភសិទ្ធិនានា មានប្រឹក្សាផ្នែកផ្លូវចិត្ត
ផ្ដល់ជាកន្លែងស្នាក់នៅម្ហូបអាហារខ្លះៗ ដល់អ្នករងគ្រោះ៕
អត្ថបទ៖ សួន ពលិកា
ជាស្ត្រីម្នាក់
ដែលទទួលបានការគោរព រាប់អាន
និងទទួលស្គាល់ជាទូទៅពីភាពជាអ្នកដឹកនាំ និងមានសមត្ថភាពខ្ពស់
ព្រមទាំងធ្លាប់មានប្រវត្តិតស៊ូមតិ
ក្នុងបុព្វហេតុសិទ្ធិមនុស្ស ពិសេសសិទ្ធិស្ត្រី និងកុមារជាង២០
ឆ្នាំកន្លងមក លោកស្រី ពុង ឈីវកេក
ប្រធានសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស Licadho
ត្រូវបានគណបក្សកាន់អំណាច និងគណបក្សជំទាស់
ក្នុងប្រទេសកម្ពុជា
សម្រេចជ្រើសរើសបេក្ខភាពលោកស្រីធ្វើជាសមាជិកទី៩
នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នេះគឺជាកិត្តិយសបំផុស សម្រាប់លោកស្រី។ ដូច្នេះចង់ដឹងថា
តើស្រ្តី
ដែលនឹងក្តាប់តួនាទីដ៏សំខាន់នាពេលខាងមុខមានប្រវត្តិយ៉ាងណា
នោះ Sabay
សូមលើកយកជីវប្រវត្តិសង្ខេបមកបង្ហាញជូនមិត្តអ្នកអានដូចខាង
ក្រោម។
ជីវប្រវត្តិ និងគ្រួសារ-ឪពុក ឈ្មោះ ប៉េង ចេងពុង ធ្លាប់មានប្រវត្តិធ្វើការជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក្រសួងព័ត៌មាន និង ធ្វើការក្នុងព្រះបរមរាជវាំង រហូតដល់សព្វថ្ងៃ។
-ម្ដាយ ឈ្មោះ ស៊ីវ អេងតុង ធ្លាប់ធ្វើជា គ្រូបង្រៀន រហូតក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច។
នៅក្នុងគ្រួសារ ពុង ឈីវកេក មានបងប្អូនតែពីរនាក់ប៉ុណ្ណោះ គឺមានប្អូនស្រីម្នាក់ឈ្មោះ ពុង ឈីហៀង។
ការសិក្សា
-១២ ឆ្នាំ បញ្ចប់ការសិក្សាកំរិតមធ្យមសិក្សា Bac II ឆ្នាំ១៩៦០
-ចូលរៀនមុខវិជ្ជាពេទ្យបាន៤ ឆ្នាំ
-បន្តការសិក្សាមុខវិជ្ជាពេទ្យ នៅប្រទេសបារាំងចំនួន ៤ឆ្នាំទៀត ពីឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៦៨
-រៀនបន្ថែមជំនាញពាក់ព័ន្ធ ចំនួន ២ឆ្នាំទៀត នៅប្រទេសបារាំង នៅឆ្នាំ ១៩៧១
កាលពី អាយុ ៧ ឆ្នាំ ពុង ឈីវកេក ធ្លាប់ទៅតាមឪពុក រស់នៅខេត្តហើយកើតជំងឺគ្រុនចាញ់។ គ្រានោះ ពុង ឈីវកេក បញ្ជាក់ថា ពិតជាធ្វើឲ្យក្នុងខ្លួនពិបាកជាខ្លាំង ហើយជាពិសេស នៅទីនោះ ក៏ពិបាកស្វែងរកឱសថដ្ឋាន ឬគ្រូពេទ្យជាទីបំផុត។
សូម្បីតែ លោកឪពុក ប៉េង ចេងពុង ក៏មិនមានសង្ឃឹមថា កូនស្រី ពុង ឈីវកេកម្នាក់នេះអាចជាសះស្បើយបានដែរ។ ពុង ឈីវកេក នឹកបន់ស្រន់ក្នុងចិត្តហើយប្ដេជ្ញាថា ប្រសិនបើខ្លួនបានជាសះស្បើយពីជំងឺនេះ ខ្លួននឹងធ្វើជាពេទ្យម្នាក់ដើម្បីអាចមានឱកាសជួយសង្គ្រោះអ្នក ជំងឺ។ សំណាងល្អដែលពុង ឈីវកេកបានរួចផុតពីជំងឺនេះ ហើយគោលបំណងចង់ក្លាយជាវេជ្ជបណ្ឌិត បានដក់ជាប់ក្នុងខួរក្បាលជានិច្ច ទើបនៅពេលដែលបញ្ចប់ថ្នាក់វិទ្យាល័យ ពុង ឈីវកេក បន្តចាប់យកជំនាញពេទ្យនេះមែន។
ស្ត្រីការពារសិទ្ធិមនុស្សរូប នេះ បានចូលរៀននៅសាលាពេទ្យ នៅកម្ពុជាបាន៤ ឆ្នាំ រួចបានទទួលអាហារូបករណ៍៤ឆ្នាំទៅរៀននៅប្រទេសបារាំង ដើម្បីបញ្ចប់ថ្នាក់ឌីប្លូមពេទ្យនេះ។
ក្រោយបានបញ្ចប់ការ សិក្សាយ៉ាងជោគជ័យ ជាមួយ សមត្ថភាពនិយាយភាសាបីផ្សេងទៀត គឺបារាំង អង់គ្លេស និង ប៉ទុយហ្គាល់ លោកស្រីបានវិលត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៩៦៨ និងបានចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យរុស្សី។
លាស្រុកកំណើតសិន ព្រោះរដ្ឋប្រហារ
ដោយសារ តែកម្ពុជាជួបបញ្ហានៅក្នុងជួររដ្ឋាភិបាល គឺមានរដ្ឋប្រហារបានកើតឡើង មានមនុស្សស្លាប់របួសបែកប្រពន្ធបែកកូន ដែលរូបភាពទាំងនេះបានបង្ខំក្រុមគ្រួសាររបស់ លោកស្រីពុង ឈីវកេក ទាំងអស់ផ្លាស់ចេញទៅរស់នៅប្រទេសបារាំង នៅឆ្នាំ ១៩៧១។
ឆ្លៀតពេលនោះ លោកស្រីបានរៀនបន្តលើមុខវិជ្ជាពេទ្យដដែល ចំនួន២ ឆ្នាំ ទៀតគឺជំនាញ ជំងឺក្នុងឈាម។
-រៀបអាពាហ៍ពិពាហ៍ លើកទី១ ជាមួយជនជាតិបារាំង ជាគ្រូពេទ្យ មានកូនពីរនាក់ គឺស្រីម្នាក់ ប្រុសម្នាក់។
-រៀបអាពាហ៍ពិពាហ៍ លើកទី២ ជាមួយជនជាតិបារាំងដែលធ្វើការនៅស្ថានទូតនៅឆ្នាំ ១៩៧៣ និងមានកូនម្នាក់ទៀត។
សព្វថ្ងៃ លោកស្រីពុង ឈីវកេក ជាស្ត្រីមេមាយ មានកូនបីនាក់ បន្ទាប់ពីស្វាមីក្រោយរបស់អ្នកស្រីទទួលមរណកាល។
ការកកើតនៃអង្គការ LICADHO
ដំបូង ឡើយ លោកស្រី ពុង ឈីវកេក និងក្រុមគ្រួសារបានបង្កើតអង្គការនេះឡើង នៅប្រទេសបារាំងក្នុង ឆ្នាំ ១៩៩០ ដោយបានទទួលជំនួយពីសហភាពអឺរ៉ុប( EU)ក្នុងគោលបំណងតាមដានសកម្មភាពរបស់ពួកខ្មែរក្រហមដែលបានធ្វើឲ្យ ប្រទេសកម្ពុជាធ្លាក់ក្នុងក្ដីអន្តរាយជាច្រើនឆ្នាំ។ ” ខ្ញុំកើតមិនអស់ចិត្តសោះដែលកាលនោះអង្គការសហប្រជាជាតិគេឲ្យ ខ្មែរក្រហម ចេះតែចង់ដឹងថាខ្មែរក្រហមនោះចង់ធ្វើអីទៀត…ចេះតែនឹកបារម្ភពី បងប្អូនខ្មែរយើង…ពេលនោះដូចជាមិនទុកចិត្ត និងអត់សប្បាយចិត្តសោះទើបខ្ញុំបង្កើតអង្គការនេះឡើងនៅជាមួយ អង្គការសហប្រជាជាតិដើម្បីតាមដានពីសកម្មភាពរបស់ខ្មែរក្រហម” ។ ការបញ្ជាក់បន្ថែមរបស់លោកស្រី ពុង ឈីវកេក។
ពុង ឈីវកេក ដឹកនាំLICADHO ធ្វើអ្វីខ្លះ?
ក្រោយ ពេលដែលអង្គការសហប្រជាជាតិមកប្រទេសកម្ពុជា នៅឆ្នាំ ១៩៩៣ ក្នុងកិច្ចការបោះឆ្នោតឆ្នាំ១៩៩៣ ទើបលោកស្រី និងក្រុមគ្រួសារបានបានវិលត្រឡប់មកស្រុកខ្មែរវិញ និងថែមទាំងបានបង្កើតអង្គការ LICADHO ការពារសិទ្ធិមនុស្សនេះនៅប្រទេសកម្ពុជា។
កាលនោះ អង្គការនេះចាប់ផ្ដើមជួយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងពីការងារ បោះឆ្នោត និងក្រោយមកទៀតបន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ ទើបអង្គការនេះមានមនុស្សស្គាល់កាន់តែច្រើនឡើងៗ ដោយបន្តអប់រំប្រជាពលរដ្ឋពីសិទ្ធិមនុស្ស និងជួយក្នុងកិច្ចការស៊ើបអង្កេតការរំលោភបំពានច្បាប់ ជួយប្រជាពលរដ្ឋដែលរងទុក្ខវេទនាតាមផ្លូវច្បាប់ ជាដើម។ល។
” មិនត្រឹមតែពិបាករកជំនួយ តែសំខាន់រដ្ឋាភិបាលកាលនោះ គាត់ក៏មិនបានយល់ច្បាស់ពីអ្វីដែលយើងចង់បាន ថាជាអង្គការសិទ្ធិមនុស្សទេ តែបែរជាគិតថា យើងកំពុងប្រឆាំងនឹងលោក តស៊ូមតិជាមួយរដ្ឋាភិបាល… ចាប់ចងក្រុមការងាររបស់យើង ក៏មានដែរ…ហើយម្យ៉ាងទៀតក៏ពិបាករកអ្នកដែលមានចំណេះដឹងច្រើនក្នុង វិស័យនេះមកធ្វើការជាមួយយើងដែរ” ពុង ឈីវកេក និយាយ។
លោកស្រីបាន រំលឹកទៀតថា កាលនោះមិនសូវមានអង្គការការពារសិទ្ធិមនុស្សច្រើនទេ គឺមានតែអង្គការ LICADHO នេះទេដែលមកដល់មុនគេនិងមានសកម្មភាពច្រើនជាងគេ។
ទោះបីជា សង្គមខ្មែរ នៅតែគិតថាស្ត្រីទន់ខ្សោយមិនអាចធ្វើកិច្ចការធំដុំបាន ក៏អ្នកស្រីពុង ឈីវកេក មិនចាប់អារម្មណ៍ត្រង់ចំណុចនេះឡើយ។ អ្វីដែលអ្នកស្រីជឿជាក់ថាអាចធ្វើឲ្យខ្លួន បានឈានទៅដល់ចំណុចកំពូលក្នុងឋានៈជាអ្នកគ្រប់គ្រងអង្គការការពារ សិទ្ធិមនុស្សនេះ គឺ សមត្ថភាព និងអត្តចរិត មានអាយុច្រើនជាងគេ។ លោកស្រីនិយាយថា” ខ្មែរយើងកាលណាអាយុច្រើន ខ្ញុំបានរៀនច្រើនជាងគេ គឺអ្នកណាក៏គោរពយើងដែរ ហើយម្យ៉ាងទៀតខ្ញុំមិនដែលធ្វើអ្វីឲ្យប៉ះពាល់អ្នកណាទេ…ដូច្នោះ គ្រប់គ្នានៅទីនេះគេស្រលាញ់ និងគោរពរាល់ការសម្រេចចិត្តរបស់ខ្ញុំ”។
អត្ថបទ៖ សួន ពលិកា
No comments:
Post a Comment