សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សម័យសង្គមរាស្ត្រនិយម ការងារវប្បធម៌ស្ថិតនៅក្រោមឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរទីស្ដីការក្រសួងត្រូវបានបង្កើតឡើងដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មីដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
សម័យរដ្ឋកម្ពុជា ទីស្ដីការក្រសួង មានទីតាំងនៅកន្លែងដដែល មានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ ដឹកនាំដោយ សមមិត្ត ឆេង ផុន ជារដ្ឋមន្រ្តី បន្ទាប់មក លោក ហង់ ជួន ជារដ្ឋមន្ត្រី។
សម័យព្រះរាជាណាចក្រកម្ពុជា ៖

- អាណត្តិទី ១ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល មានឈ្មោះថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម នុត ណារ៉ាង ជារដ្ឋមន្ត្រី។
- អាណត្តិទី២នៃរដ្ឋសភាទីស្ដីការក្រសួងបានប្តូរទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមលេខ ២២៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដឹកនាំដោយ សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ជារដ្ឋមន្ត្រី។
- អាណត្តិទី ៣ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ ប៉ាណារ៉ា សិរីវុឌ្ឍ ជារដ្ឋមន្ត្រី បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉េង សិរីវុឌ្ឍ ជារដ្ឋមន្រ្តី។
- អាណត្តិទី ៤ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម ជារដ្ឋមន្ត្រី។
- អាណត្តិទី ៥ នៃរដ្ឋសភា ទីស្ដីការក្រសួង មានទីតាំងនៅដដែល ដឹកនាំដោយ លោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី។
No comments:
Post a Comment