Windows Phone 8.1 ផ្លូវការ អាច Update បានហើយ
Windows Phone 8.1 ផ្លូវការ អាច Update បានហើយ
ក្រោយពីស្ថិតក្រោមការគ្រប់គ្រង
របស់ Microsoft យ៉ាងពេញទំហឹងមក Nokia
កំពុងតែមានឈ្មោះបោះសំឡេងបន្តិចម្ដងៗវិញហើយ។ ជាក់ស្ដែងដូចជា
Smartphone ត្រកូល Lumia របស់ Nokia
កំពុងតែទទួលការចាប់អារម្មណ៍ច្រើន
ដោយសារមានល្បឿនលឿនដោយប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone។
កាលពីម្សិលមិញ Microsoft បានប្រកាសថានៅពេលនេះ Windows Phone 8.1 ផ្លូវការ អាច Update បានហើយ ដោយមិនចាំបាច់ប្រើ Preview for Developers ទៀតនោះទេ។
កំណែប្រែថ្មី Windows Phone 8.1 នាំមកនូវ Notifications+Actions Centers, WiFi Sense, Internet Explorer 11 និងកម្មវិធីពិសេសផ្សេងៗទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្តស្តូក។
ដើម្បីធ្វើការ Update ទៅកាន់ Windows Phone 8.1 ប្រិយមិត្តគ្រាន់តែចូលទៅកាន់ Settings ស្វែងរកពាក្យ Phone Update ហើយចុច Check for updates នោះជាការស្រេច។
ប៉ុន្តែ
មុននឹងធ្វើការ Update អ្នកត្រូវប្រាកដថាទូរសព្ទមានថ្មពេញ
និងមានភ្ជាប់ WiFi ទើបការ Update ដំណើរការដោយរលូនមិនមានបញ្ហា
ហើយចៀសវាង Update ដោយប្រើ Cellular ព្រោះវាអាចនាំឲ្យការ Update
ចំណាយពេលយូររាប់ម៉ោង ឬមិនជោគជ័យ៕
No comments:
Post a Comment