៤ ចំណុច Galaxy Tab S មានតែ iPad គ្មាន
៤ ចំណុច Galaxy Tab S មានតែ iPad គ្មាន
Samsung និង Apple
គឺជាក្រុមហ៊ុនធំៗដែលនាំមុខគេខាងបច្ចេកវិទ្យា Smart Device។
ក្រុមហ៊ុនយក្សទាំងពីរនេះតែងតែផលិត Smartphone
ប្រកួតប្រជែងគ្នាទៅវិញទៅមកមិនសំចៃដៃ។
ជាក់
ស្ដែង Samsung មាន Galaxy Tab S ដែលទើបតែដាក់លក់ថ្មីៗនេះ រីឯ
Apple វិញមាន iPad ។ Galaxy Tab S និង iPad
សុទ្ធតែមានសមត្ថភាពមិនធម្មតា តែមានរឿងខ្លះដែល Galaxy Tab S
ធ្វើបាន ខណៈដែល iPad ធ្វើមិនកើត។ តើមានអ្វីខ្លះដែល Galaxy Tab S
ធ្វើបានហើយ iPad ធ្វើអត់បាននោះ?
ទី១៖ អ្នកប្រើប្រាស់អាចប្រើ Fingerprint ដើម្បីបញ្ជាទិញ App លើ Play Store តែ iPad អត់មាន
Galaxy
Tab S ភ្ជាប់មកជាមួយនូវកម្មវិធីស្កេនក្រយៅដៃ(Fingerprint) ដែល
iPad គ្មាន។ ដោយសារតែ Samsung បានសហការជាមួយ PayPal
អ្នកប្រើប្រាស់អាចបញ្ជាទិញទំនិញដោយគ្រាន់តែប្រើក្រយៅដៃមិន
ចាំបាច់វាយ Password ទេ។
ទី២៖ Multi-Windows Mode របស់ Galaxy Tab S អាចឲ្យអ្នកប្រើប្រាស់មើលកម្មវិធីពីរក្នុងពេលតែមួយ ចុះ iPad?
Galaxy Tab Sអាចឲ្យអ្នកប្រើប្រាស់បើកកម្មវិធីពីរក្នុងពេលតែមួយ
(Multi-Windows Mode)។ ឧទាហរណ៍យើងអាចបើកឬមើលរូបថត
និងវីដេអូនៅលើអេក្រង់តែមួយដោយមិនមានបញ្ហា។
ទី៣៖ អ្នកប្រើប្រាស់អាចបញ្ជា Smartphone យ៉ាងងាយស្រួលគ្រាន់តែប្រើ Galaxy Tab S
Galaxy
Tab S មានកម្មវិធី SideSync ងាយស្រួលក្នុងការបញ្ជូនទិន្នន័យ ឬ
ដំឡើងកម្មវិធីផ្សេងៗទៅក្នុង Smartphone ដូចជា Galaxy S4, Galaxy S5
រឺ Galaxy Note 3។ ជាពិសេសនៅពេលយើងចង់ហៅចេញចូលទៅកាន់
ឬក៏ទទួលទូរសព្ទនរណាម្នាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើ
Galaxy Tab S ជំនួស។
ទី៤៖ យើងអាចកំណត់ឲ្យវីដេអូស្កុប (Pause) នៅពេលភ្នែករបស់យើងងាកចេញពីស្ក្រីន
ដោយ
មានកម្មវិធី Smart Stay នៅក្នុង Galaxy Tab S
យើងអាចកំណត់ឲ្យវីដេអូឲ្យស្កុប
(Pause)ដោយស្វ័យប្រវត្តិនៅពេលភ្នែករបស់យើងមិនបានមើលទៅ
ស្រ្កីន Tablet។
ម៉េចដែរ? ប៉ុណ្ណឹងអាចនិយាយថា Galaxy Tab S ខ្លាំងជាង iPad អត់?
ប្រែសម្រួល៖ ប៉ែត ផាន់និត
No comments:
Post a Comment