បវរកញ្ញា​កូរ៉េ ២០១៤ បាន​ទាំង​សម្រស់​ ខ្ពស់​ទាំង​ចំណេះ គួរ​ឲ្យ​សរសើរ​

បវរកញ្ញា​កូរ៉េ ២០១៤ បាន​ទាំង​សម្រស់​ ខ្ពស់​ទាំង​ចំណេះ គួរ​ឲ្យ​សរសើរ​

និស្សិត​ស្រី​ ស្រស់​ស្អាត​ម្នាក់​មក​ពី​សាកលវិទ្យាល័យ Ewha Womans ​ក្នុង​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​បាន​ពាក់​មកុដ​ជ័យ​លាភី​បវរ​កញ្ញា​ឯក​ លេខ​១​នៅ​វគ្គ​បញ្ចប់​ក្នុង​កម្មវិធី​ប្រលង​បវរ​កញ្ញា​កូរ៉េ Miss Korea 2014 ដោយ​ក្ដី​រំភើប។
Kim Seo-yeon ​មាន​វ័យ​២២​ឆ្នាំ​កម្ពស់ ១៧២,៨​ស.ម និង​ទម្ងន់ ៥២,៤​គ.ក ​និង​ជា​និស្សិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Ewha Womansបាន​ចូល​រួម​ប្រកួត​ប្រលង​បវរកញ្ញា Miss Korea 2014 ដែល​ជា​កម្មវិធី​ប្រលង​ជ្រើស​រើស​បវរ​កញ្ញា​ឯក​កូរ៉េ​ហើយ​មាន​ការ​ជម្រុះ​ជា ​ច្រើន​វគ្គ​និង​ដាក់​ពិន្ទុ​យ៉ាង​តឹង​តែង​ដល់​បេក្ខនារី​ចំនួន​៥០​នាក់​នៅ​ វគ្គ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។ កម្មវិធី​នេះ​បាន​​ប្រារព្ធ​នៅ Olympic Hall ក្នុង​ភាគ​អាគ្នេយ៍​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ ដែល​មាន​សមាជិក​ក្រុម​របស់ Girls-generation “Sooyoung” បាន​ធ្វើ​ជា​ពិធី​ករ​ប្រកាស​លទ្ធផល​ជាមួយ​ Oh Sang Jin។
នៅ​ពេល​ទទួល​ ជ័យ​ជម្នះ​នាង​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​ទាំង​ក្ដី​រំភើប​ចំពោះ​គ្រួសារ​ ទាំងមូល​និង​គណៈកម្មការ​រៀបចំ​របស់​នាង​ផ្ទាល់​ដែល​បាន​គាំ​ទ្រ​និង​ផ្តល់​ កម្លាំង​ចិត្ដ​ឲ្យ​នាង​តាំង​ពី​វគ្គ​ដំបូង​រហូត​ដល់​ចប់​ការ​ប្រកួត។
បវរ​កញ្ញា​កូរ៉េ​រូប​នេះ​នឹង​មាន​មុខ​ឡើង​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​របស់​នាង​ក្នុង​កម្មវិធី Miss Universe ចុងឆ្នាំ ២០១៤នេះ៕