ព្រឺរោមខ្ញាកៗ! រឿង “រនាតស្នេហ៍” ពេលថតជួបខ្មោចមែនទែន

រឿង “រនាតស្នេហ៍” បានដំណើរការថត
លើទឹកដី ខេត្ត សៀមរាប ជាង ១ សប្ដាហ៍ មកនេះ ថតបានជិត ១០ ភាគហើយ
ប៉ុន្តែអ្វីដែលគួរខ្លាច និង នឹកស្មានមិនដល់នោះ រឿងមួយនេះ
ពេលកំពុងតែថតនោះ អ្នកដឹកក៏ដូចជា តារាសម្ដែងមួយចំនួន
ត្រូវបានវិញ្ញាណខ្មោចចូលសន្ធិតស្ទើរគ្រប់គ្នា។
សូមចុចអាន៖ ផលិតកម្ម Rock ក្រុងពាលីរឿង “រនាតស្នេហ៍” និយាយពីកំណើតស្នេហ៍មួយនៅខេត្តសៀមរាប

បើ តាមការឲ្យដឹងពី លោក សាន វិសាល ដែលជាអ្នកដឹកនាំថតបានឲ្យដឹងថា លោកបានធ្វើពិធីក្រុងពាលីរហូតដល់ទៅ ៣ ដង ក្នុងការថតរឿង “រនាតស្នេហ៍” នេះ ដោយនៅក្នុងនោះ លោកបានធ្វើឡើងនៅ កៀនស្វាយម្ដង និង លើទឹកដី ខេត្ត សៀមរាប ២ ដង។ អ្នកដឹកនាំរឿងនេះ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានធ្វើពិធីក្រុងពាលី រហូតដល់ទៅ ៣ ដងនេះ ក៏ព្រោះតែពេលដែលចេញថត តួសម្ដែងមួយចំនួនក៏ដូចជារូបលោក ត្រូវបានវិញ្ញាណខ្មោចចូលសន្ធិតស្ទើរគ្រប់ៗគ្នា។
លោក សាន វិសាល បានលើកឡើងថា សម្រាប់ខ្លួនលោកផ្ទាល់ លោក គឺជា មនុស្សម្នាក់ ដែលតែងតែជឿលើវិទ្យាសាស្ត្រ មិនងាយជឿទៅលើរឿងខ្មោចបិសាចឡើយ ប៉ុន្តែ ហេតុការណ៍ដែលលោកបានជួបផ្ទាល់នោះ ធ្វើឲ្យលោកត្រូវតែជឿថា លើលោកនេះ ពិតជាមានវិញ្ញាណ ខ្មោចម្ចាស់ទឹក ម្ចាស់ដីមែន។
លោក បានរៀបរាប់ឲ្យដឹងថា ក្រោយពីធ្វើពីធីក្រុងពាលី នៅ កៀនស្វាយ រួចហើយ លោក និង ក្រុមការងារដែលមានគ្នា ៥-៦ នាក់ បានធ្វើដំណើរទៅខេត្ត សៀមរាប ជាទីដែលត្រូវថត។ ពេលមកដល់ ខេត្ត សៀមរាប យប់បន្តិច ហើយក្នុងពេលធ្វើដំណើរនោះ ជិតដល់ប្រាសាទមួយក្នុងខេត្ត មនុស្សទាំងអស់បានឃើញ ស្រមោលខ្មៅធំមួយនៅ បាំងពីមុខឡាន ដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រឺរោមខ្ញាក ហើយបញ្ឈប់ឡានយ៉ាងទាន់ហន់ស្ទើរតែក្រឡាប់ទៅហើយ។ លោកក៏ បាននិយាយថា “ខ្ញុំបានធ្វើអីខុស ម៉េចបានធ្វើបាបខ្ញុំ” ភ្លាមនោះតៃកុងឡាន ដែលមើលទៅហាក់ដូចជា វិញ្ញាណខ្មោចចូលនោះ បានស្រែកលឺៗ ភ្លាមៗថា មិនដឹងខ្លួនឯងធ្វើខុសអីទៀត?។

លោក បានបន្តឲ្យដឹងថា គ្រានោះមនុស្សគ្រប់គ្នាមានការភិតភ័យជាខ្លាំង ប៉ុន្តែមានតែតួឯកស្រី ប៉ុណ្ណោះដែលមិនភិតភ័យ។ ក្រោយពីក្រុមការងាររបស់លោកសម្រួលអារម្មណ៍បានបន្តិចក៏បន្ត ដំណើរទៅសណ្ឋាគារ ដើម្បី សម្រាក។ ពេលមកដល់សណ្ឋាគារ វិញ្ញាណនោះ កាន់តែបញ្ចេញឲ្យឃើញច្បាស់ ។
តាមការរៀបរាប់ពី លោក ផាត់ យុទ្ធ ដែលជាជំនួយការផលិត ហើយស្ថិតក្នុងហេតុការណ៍នោះតាំងពីដើមទីបានរៀបរាប់ឲ្យដឹងថា លោក សាន វិសាល ត្រូវបាន វិញ្ញាណនោះ ចូលមកសន្ធិតក្នុងខ្លួន រវើរវាយ និយាយលេង ដឹងខុសត្រូវ ជាងនោះទៅទៀត ទូរទស្សន៍ដែលនៅក្នុងសណ្ឋាគារ ពេលក្រុមការងារបើកមើលនោះ មិនបានឃើញ ប៉ុស្តិ៍ ចង់មើលឡើយ ប៉ុន្តែបែរជាឃើញផ្ទៃរឿងទាំងមូល ក្រុមរបស់លោកគ្រោងថតទាំងអស់ ក្នុងនោះ មានទាំង សម្ដេចស្រី វាំងចាស់ មនុស្សទាំងអស់ ស្លៀកសំលៀកបំពាក់បុរាណទាំងអស់។ មនុស្សគ្រប់គ្នា មានការភិតភ័យជាខ្លាំង ហើយក្រោយមក លោក ក៏បានធ្វើពិធីសែនព្រេន គ្រប់ទីកន្លែងដែលលោក ត្រូវថត និង ធ្វើពិធីក្រុងពាលីទ្រង់ទ្រាយធំ រហូតដល់ពីរលើកថែមទៀត។
ជាមួយគ្នានោះដែរ លោក ផាត់ យុទ្ធ បានរៀបរាប់ហេតុ កាលធ្វើពិធីក្រុងពាលីនៅ ស្រុក កៀនស្វាយឲ្យដឹងថា ពេលក្រុងពាលីនោះ ព្រះសង្ឃបានឃើញ ខ្មោចនោះ ចេញមកអង្គុយ ក្រុងពាលីជាមួយគ្នា ហើយបាននិយាយជាមួយតួឯកស្រី និង អ្នកផ្សេងទៀត ប៉ុន្តែព្រះ សង្ឃមិនបានប្រាប់ ហេតុការណ៍ទាំងអស់នោះ ឲ្យមនុស្សគ្រប់គ្នាបានដឹងឡើយ។
ពេលមកដល់ កុដិ វិញ ព្រះសង្ឃអង្គនោះ បានទស្សន៍ទាយ ហើយឃើញថា រឿងដែលកំពុងតែថតនោះ គឺជារឿងពិត របស់ស្ដេចពីដើម ហើយ ការធ្វើពិធី ក្រុងពាលី នៅ ស្រុកកៀនស្វាយនោះ មិនត្រឹមត្រូវ តាមក្បួនខ្នាតឡើយ ដាច់ខាតត្រូវតែធ្វើ ពិធីក្រុងពាលី សាជាថ្មី បើមិនដូច្នោះទេ អ្នកដឹក ក៏ដូចជា តួសម្ដែងមួយចំនួន ត្រូវស្លាប់។ លោក ផាត់ យុទ្ធ បានបន្តឲ្យដឹងថា ដោយទស្សន៍ទាយ ឃើញបែបនេះ ព្រះសង្ឃអង្គនោះក៏បានជិះយន្តហោះ មកសៀមរាប ដើម្បីធ្វើពិធី ក្រុងពាលី ម្ដងទៀត។

លោក ផាត់ យុទ្ធ ប្រាប់ទៀតថា ពិធីក្រុងពាលីទាំង ៣ លើក នោះ មិនបានព្រាងទុកឡើយ ប៉ុន្តែ រឿងនឹកស្មានមិនដល់នោះ តួឯកស្រីក្នុងរឿងកើតថ្ងៃអង្គា ហើយថ្ងៃក្រុងពាលីទាំង ៣ លើក ក៏ ចំថ្ងៃ អង្គារ ទាំងអស់។
លោក ផាត់ យុទ្ធ បានលើកឡើងថា ចាប់តាំងពីលោក បានប្រលូកក្នុងវិស័យកុនជាង ១ ឆ្នាំ មកនេះ លោក មិនដែលជួបរឿងបែបនេះឡើយ។ លោក គិតថា រឿង “រនាតស្នេហ៍” មួយនេះ គឺជារឿងពិតមួយ ហើយអ្វីគ្រប់យ៉ាងត្រូវបានរៀបចំដោយ វិញ្ញាណខាងក្រៅទាំងអស់ ព្រោះអ្វីគ្រប់យ៉ាង ដែលក្រុមរបស់លោកខ្វះខាតនៅពេលដែលនឹកចង់បាន គឺ ដូចមានអ្វីជប់ឲ្យទាំងអស់។
លោក
ផាត់ យុទ្ធ សង្ឃឹមយ៉ាងមុតមាំថា រឿងរនាតស្នេហ៍
ក្រោយពីថតចប់ចាក់បញ្ចាំង និង ល្បី ជាក់ជាមិនខាន
ហើយពិធីក្រុងពាលី ៣ លើកនេះ និង បន្តការថត ដោយរលូនវិញហើយ
ព្រោះក្រោយពីធ្វើពិធីក្រុងពាលីរួច អារម្មណ៍របស់ក្រុមការងារ
គឺបានវិលមកធម្មតាវិញហើយ។ ប៉ុន្តែបើ តាមសង្ឃដិការ ព្រោះសង្ឃ
រឿងមួយនេះ ពេលចាក់ផ្សាយ និង ឃើញ សកម្មភាពផ្សេងពី ការថតទៅវិញ៕
អត្ថបទ៖ ខុត សីហា
សូមចុចអាន៖ ផលិតកម្ម Rock ក្រុងពាលីរឿង “រនាតស្នេហ៍” និយាយពីកំណើតស្នេហ៍មួយនៅខេត្តសៀមរាប
បើ តាមការឲ្យដឹងពី លោក សាន វិសាល ដែលជាអ្នកដឹកនាំថតបានឲ្យដឹងថា លោកបានធ្វើពិធីក្រុងពាលីរហូតដល់ទៅ ៣ ដង ក្នុងការថតរឿង “រនាតស្នេហ៍” នេះ ដោយនៅក្នុងនោះ លោកបានធ្វើឡើងនៅ កៀនស្វាយម្ដង និង លើទឹកដី ខេត្ត សៀមរាប ២ ដង។ អ្នកដឹកនាំរឿងនេះ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានធ្វើពិធីក្រុងពាលី រហូតដល់ទៅ ៣ ដងនេះ ក៏ព្រោះតែពេលដែលចេញថត តួសម្ដែងមួយចំនួនក៏ដូចជារូបលោក ត្រូវបានវិញ្ញាណខ្មោចចូលសន្ធិតស្ទើរគ្រប់ៗគ្នា។
លោក សាន វិសាល បានលើកឡើងថា សម្រាប់ខ្លួនលោកផ្ទាល់ លោក គឺជា មនុស្សម្នាក់ ដែលតែងតែជឿលើវិទ្យាសាស្ត្រ មិនងាយជឿទៅលើរឿងខ្មោចបិសាចឡើយ ប៉ុន្តែ ហេតុការណ៍ដែលលោកបានជួបផ្ទាល់នោះ ធ្វើឲ្យលោកត្រូវតែជឿថា លើលោកនេះ ពិតជាមានវិញ្ញាណ ខ្មោចម្ចាស់ទឹក ម្ចាស់ដីមែន។
លោក បានរៀបរាប់ឲ្យដឹងថា ក្រោយពីធ្វើពីធីក្រុងពាលី នៅ កៀនស្វាយ រួចហើយ លោក និង ក្រុមការងារដែលមានគ្នា ៥-៦ នាក់ បានធ្វើដំណើរទៅខេត្ត សៀមរាប ជាទីដែលត្រូវថត។ ពេលមកដល់ ខេត្ត សៀមរាប យប់បន្តិច ហើយក្នុងពេលធ្វើដំណើរនោះ ជិតដល់ប្រាសាទមួយក្នុងខេត្ត មនុស្សទាំងអស់បានឃើញ ស្រមោលខ្មៅធំមួយនៅ បាំងពីមុខឡាន ដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រឺរោមខ្ញាក ហើយបញ្ឈប់ឡានយ៉ាងទាន់ហន់ស្ទើរតែក្រឡាប់ទៅហើយ។ លោកក៏ បាននិយាយថា “ខ្ញុំបានធ្វើអីខុស ម៉េចបានធ្វើបាបខ្ញុំ” ភ្លាមនោះតៃកុងឡាន ដែលមើលទៅហាក់ដូចជា វិញ្ញាណខ្មោចចូលនោះ បានស្រែកលឺៗ ភ្លាមៗថា មិនដឹងខ្លួនឯងធ្វើខុសអីទៀត?។
សូមចុចអាន៖ ស្ងាត់ៗ សុវណ្ណ រ៉ាផា ឈានជើងថតកុន
លោក បានបន្តឲ្យដឹងថា គ្រានោះមនុស្សគ្រប់គ្នាមានការភិតភ័យជាខ្លាំង ប៉ុន្តែមានតែតួឯកស្រី ប៉ុណ្ណោះដែលមិនភិតភ័យ។ ក្រោយពីក្រុមការងាររបស់លោកសម្រួលអារម្មណ៍បានបន្តិចក៏បន្ត ដំណើរទៅសណ្ឋាគារ ដើម្បី សម្រាក។ ពេលមកដល់សណ្ឋាគារ វិញ្ញាណនោះ កាន់តែបញ្ចេញឲ្យឃើញច្បាស់ ។
តាមការរៀបរាប់ពី លោក ផាត់ យុទ្ធ ដែលជាជំនួយការផលិត ហើយស្ថិតក្នុងហេតុការណ៍នោះតាំងពីដើមទីបានរៀបរាប់ឲ្យដឹងថា លោក សាន វិសាល ត្រូវបាន វិញ្ញាណនោះ ចូលមកសន្ធិតក្នុងខ្លួន រវើរវាយ និយាយលេង ដឹងខុសត្រូវ ជាងនោះទៅទៀត ទូរទស្សន៍ដែលនៅក្នុងសណ្ឋាគារ ពេលក្រុមការងារបើកមើលនោះ មិនបានឃើញ ប៉ុស្តិ៍ ចង់មើលឡើយ ប៉ុន្តែបែរជាឃើញផ្ទៃរឿងទាំងមូល ក្រុមរបស់លោកគ្រោងថតទាំងអស់ ក្នុងនោះ មានទាំង សម្ដេចស្រី វាំងចាស់ មនុស្សទាំងអស់ ស្លៀកសំលៀកបំពាក់បុរាណទាំងអស់។ មនុស្សគ្រប់គ្នា មានការភិតភ័យជាខ្លាំង ហើយក្រោយមក លោក ក៏បានធ្វើពិធីសែនព្រេន គ្រប់ទីកន្លែងដែលលោក ត្រូវថត និង ធ្វើពិធីក្រុងពាលីទ្រង់ទ្រាយធំ រហូតដល់ពីរលើកថែមទៀត។
ជាមួយគ្នានោះដែរ លោក ផាត់ យុទ្ធ បានរៀបរាប់ហេតុ កាលធ្វើពិធីក្រុងពាលីនៅ ស្រុក កៀនស្វាយឲ្យដឹងថា ពេលក្រុងពាលីនោះ ព្រះសង្ឃបានឃើញ ខ្មោចនោះ ចេញមកអង្គុយ ក្រុងពាលីជាមួយគ្នា ហើយបាននិយាយជាមួយតួឯកស្រី និង អ្នកផ្សេងទៀត ប៉ុន្តែព្រះ សង្ឃមិនបានប្រាប់ ហេតុការណ៍ទាំងអស់នោះ ឲ្យមនុស្សគ្រប់គ្នាបានដឹងឡើយ។
ពេលមកដល់ កុដិ វិញ ព្រះសង្ឃអង្គនោះ បានទស្សន៍ទាយ ហើយឃើញថា រឿងដែលកំពុងតែថតនោះ គឺជារឿងពិត របស់ស្ដេចពីដើម ហើយ ការធ្វើពិធី ក្រុងពាលី នៅ ស្រុកកៀនស្វាយនោះ មិនត្រឹមត្រូវ តាមក្បួនខ្នាតឡើយ ដាច់ខាតត្រូវតែធ្វើ ពិធីក្រុងពាលី សាជាថ្មី បើមិនដូច្នោះទេ អ្នកដឹក ក៏ដូចជា តួសម្ដែងមួយចំនួន ត្រូវស្លាប់។ លោក ផាត់ យុទ្ធ បានបន្តឲ្យដឹងថា ដោយទស្សន៍ទាយ ឃើញបែបនេះ ព្រះសង្ឃអង្គនោះក៏បានជិះយន្តហោះ មកសៀមរាប ដើម្បីធ្វើពិធី ក្រុងពាលី ម្ដងទៀត។
លោក ផាត់ យុទ្ធ ប្រាប់ទៀតថា ពិធីក្រុងពាលីទាំង ៣ លើក នោះ មិនបានព្រាងទុកឡើយ ប៉ុន្តែ រឿងនឹកស្មានមិនដល់នោះ តួឯកស្រីក្នុងរឿងកើតថ្ងៃអង្គា ហើយថ្ងៃក្រុងពាលីទាំង ៣ លើក ក៏ ចំថ្ងៃ អង្គារ ទាំងអស់។
លោក ផាត់ យុទ្ធ បានលើកឡើងថា ចាប់តាំងពីលោក បានប្រលូកក្នុងវិស័យកុនជាង ១ ឆ្នាំ មកនេះ លោក មិនដែលជួបរឿងបែបនេះឡើយ។ លោក គិតថា រឿង “រនាតស្នេហ៍” មួយនេះ គឺជារឿងពិតមួយ ហើយអ្វីគ្រប់យ៉ាងត្រូវបានរៀបចំដោយ វិញ្ញាណខាងក្រៅទាំងអស់ ព្រោះអ្វីគ្រប់យ៉ាង ដែលក្រុមរបស់លោកខ្វះខាតនៅពេលដែលនឹកចង់បាន គឺ ដូចមានអ្វីជប់ឲ្យទាំងអស់។
អត្ថបទ៖ ខុត សីហា
No comments:
Post a Comment