លទ្ធផលប្រលងបាក់ឌុប៖ បេក្ខជនជាង ២ ម៉ឺននាក់ ជាប់ ត្រូវជាជាង ២៥ ភាគរយ ក្នុងចំណោមបេក្ខជនសរុប ជិត ៩ ម៉ឺននាក់
លទ្ធផលប្រលងបាក់ឌុប៖
បេក្ខជនជាង ២ ម៉ឺននាក់ ជាប់ ត្រូវជាជាង ២៥ ភាគរយ ក្នុងចំណោមបេក្ខជនសរុប ជិត ៩
ម៉ឺននាក់
ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រលងបាក់ឌុប
ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ និងថ្ងៃទី៥សីហា
មានមណ្ឌលប្រលង នៅគ្រប់រាជធានី ខេត្ត
សរុប
ចំនួន
១៥៤
មណ្ឌល
បន្ទប់ប្រលងចំនួន ៣.៦៨៣ បន្ទប់ និងបេក្ខជនមកប្រឡងសរុប
ចំនួន
៨៩.៩៣៧ នាក់។
ក្នុងនោះ បេក្ខជនប្រឡងជាប់ មាន ២៣.១២៦ នាក់ ត្រូវជា ២៥,៧២%។ នេះបើតាមសេចក្តីប្រកាស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង អប់រំ យុវជន និងកីឡា បានបង្ហាញថា ការប្រកាសលទ្ធផល បានធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ សម្រាប់ខេត្តដទៃទៀត។
ជាមួយគ្នា នោះ មានសេចក្តីរាយការណ៍ថា ការប្រលងបាក់ឌុបលើកនេះ មានសិស្ស ជាប់និទ្ទេស A ទូទាំងប្រទេស ចំនួន ១១ នាក់។ ក្នុងនោះ ៣ នាក់ នៅភ្នំពេញ។ ចំណែកនិទ្ទេស B មាន ២៨៩ នាក់។ និទ្ទេស C មាន ៨០០ នាក់។ និទ្ទេស D ១.៨៣២ នាក់ និងនិទ្ទេស E មាន ២០.០០០ នាក់។
នៅរសៀលថ្ងៃទី២៩សីហា នេះ តាមវិទ្យាល័យនានា ដែលជាមណ្ឌលប្រលង នៅភ្នំពេញ និងនៅខេត្តកណ្តាល លទ្ធផលប្រលងបាក់ឌុប ត្រូវបានបិទផ្សាយ។ ក្នុងនោះ ក្រសួងអប់រំ ក៏បានប្រកាសថា នៅម៉ោង ៤ រសៀល ថ្ងៃទី២៩សីហា លទ្ធផលប្រលងបាក់ឌុប នៅភ្នំពេញ និងនៅខេត្តកណ្តាល ក៏ត្រូវផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនថឺណេត និងតាមហ្វេសប៊ុក របស់ក្រសួងអប់រំ ដែលមានអសយដ្ឋាន៖ www.moeys.gov.kh និង www.facebook.com/moeys.gov.kh។
យ៉ាងណាក៏ដោយ ចំពោះអ្នកធ្លាក់ការប្រលងបាក់ឌុប លើកនេះ ក៏មានសិទ្ធិនឹងប្រលងលើកទី២ ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើនៅថ្ងៃទី១៣តុលា៕

![http://www.cen.com.kh/images/upload/local/YjU4MzllYW/760_450/Siv-channa01.jpg](file:///C:\Users\PHERUM~1.CHH\AppData\Local\Temp\msohtmlclip1\01\clip_image001.jpg)
No comments:
Post a Comment