ទម្លាប់៥យ៉ាង ធ្វើឲ្យអ្នកធ្លាក់ទៅក្នុងភាពសោកសៅដោយមិនដឹងខ្លួន
ទម្លាប់៥យ៉ាង ធ្វើឲ្យអ្នកធ្លាក់ទៅក្នុងភាពសោកសៅដោយមិនដឹងខ្លួន
តើប្រិយមិត្ត
ធ្លាប់មានមន្ទិលក្នុងចិត្ត ឬគិតច្រើនដោយមិនដឹងមូលហេតុអ្វីទេ?
បើធ្លាប់ជួបប្រទះ
នេះហើយគឺជាភាពសោកសៅដែលអាចឲ្យលោកអ្នករស់នៅជាមួយភាពទុក្ខ
ព្រួយ មិនចេះស្រាកស្រាន្ត។ ពេលខ្លះ
ភាពសោកសៅអាចធ្វើឲ្យមនុស្សបាត់បង់ជំនឿចិត្តក្នុងការបន្តជីវិត
នៅក្នុងពិភពលោកដ៏ធំធេងនេះទៀតផង។
ភាពសោកសៅគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ
ដែលមនុស្សភាគច្រើនបានជួបប្រទះ។
ខាងក្រោមនេះ គឺជាទម្លាប់ ៥ យ៉ាងដែលអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងភាពសោកសៅគ្រប់ពេល៖
១. រស់នៅក្នុងភាពឯកា ផ្ដាច់ខ្លួនពីអ្នកដទៃ
ទម្លាប់
រស់នៅដាច់ពីគេ
គឺជាមូលហេតុចម្បងមួយដែលអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងភាព
សោកសៅ។ នៅពេលដែលអ្នកមិនចូលចិត្តដើរទៅណាមកណាជាមួយមិត្តភក្តិ
ឬក្រុមគ្រួសារ
វាជាសញ្ញាបញ្ជាក់ថាអ្នកជាមនុស្សដែលធ្វើអ្វីមិនដូចគេ
(ឆ្កុយតែឯង)។ ប្រការនេះហើយ
ដែលអាចធ្វើឲ្យអ្នកគ្មានភាពរីករាយក្នុងខ្លួន
និងនាំឲ្យធ្លាក់ក្នុងភាពខ្វល់ខ្វាយ
គិតច្រើនក្នុងនាមជាមនុស្សឯកា។ ពេលអ្នកនៅម្នាក់ឯង
គ្មានអ្នកចែករំលែករឿងពិបាកចិត្ត ឬភាពរីករាយជាមួយអ្នកដទៃ
វានឹងធ្វើឲ្យអ្នកផ្ទុករឿងកាន់តែច្រើនក្នុងខ្លួនស្រាយមិនរួច។
ភាពឯកាអាចឲ្យអ្នកមានអារម្មណ៍ល្អរយៈពេលខ្លី
តែយូរៗទៅអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់
និងមានសម្ពាធខ្លាំងលើផ្លូវចិត្ត។ អ្នកស្រាវជ្រាវបានបង្ហាញថា
អ្នកដែលចូលចិត្តរស់នៅដាច់ឆ្ងាយពីគេ អាចមានបញ្ហាទាំងផ្លូវកាយ
និងផ្លូវចិត្ត។ ការពឹងផ្អែកទៅលើបណ្ដាញទំនាក់ទំនងសង្គមច្រើនពេក
ដូចជា Facebook ជាដើមនោះ
គ្មានប្រយោជន៍ចំពោះការបំបាត់ភាពសោកសៅទេ។ ផ្ទុយមកវិញ
មិត្តភាពល្អជាមួយមនុស្សជុំវិញខ្លួន
និងក្រុមគ្រួសារទើបជាឱសថដ៏សក្ដិសិទ្ធិអាចជួយព្យាបាលភាពសោកសៅ។
២. គិតច្រើនពេក
គិត
រឿងមិនល្អច្រើន គឺជាមូលហេតុចម្បងបំផុត
ដែលធ្វើឲ្យអ្នកមានភាពសោកសៅជាប់ប្រាណ។
ការសញ្ជឹងគិតពីរឿងមិនល្អនៅពេលអនាគត
ឬសោកស្ដាយអ្វីដែលបាត់បង់ក្នុងពេលអតីតកាល
មិនត្រឹមតែខ្ជះខ្ជាយពេលអត់ប្រយោជន៍ទេ
វាថែមទាំងធ្វើឲ្យអ្នកខ្វល់ខ្វាយគ្រប់ពេលផងដែរ។
ដំណោះស្រាយដ៏ល្អ គឺកុំចំណាយពេលគិតរឿងគ្មានប្រយោជន៍ច្រើនពេក។
សាកគិតរឿងអ្វីល្អៗដែលនឹងកើតឡើងក្នុងពេលអនាគត។ ឧទាហរណ៍
ក្នុងពេលដ៏ឆាប់ខាងមុខអ្នកនឹងមានដំណើរកម្សាន្ត
ឬចូលរួមពិធីអាពាហ៍ពិពាហ៍មិត្តជិតស្និទ្ធជាដើម។ ម្យ៉ាងវិញទៀត
ការស្ដាប់រឿងដំណើរជីវិត ឬរឿងកំប្លែងរបស់អ្នកដទៃ
ក៏អាចកាត់បន្ថយភាពសោកសៅបានដែរ។ លើសពីនេះ
បើអ្នកមានបញ្ហាក្នុងចិត្តគួរនិយាយប្រាប់អ្នកដែលយល់ចិត្តណា
ម្នាក់ ជៀសវាងលាក់ទុកក្នុងចិត្តគិតតែម្នាក់ឯង។
ប្រសិនបើគ្មាននរណាម្នាក់អាចទុកចិត្តបានទេ
គួរសរសេរបញ្ហាដែលខ្លួនមានដាក់ក្នុងក្រដាសសស្អាត
ហើយគប់ចូលក្នុងទឹកឲ្យរសាត់អណ្ដែតទៅឆ្ងាយ
នោះការគិតក៏អាចកាត់បន្ថយបានខ្លះដែរ។
៣. មិនទម្លាប់ហាត់ប្រាណ
គ្រាន់
តែមិនហាត់ប្រាណ ក៏អាចធ្វើឲ្យសោកសៅដែរ។
ស្ដាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែវាជាការពិត។
ត្រឹមតែរៀនសូត្រ ឬធ្វើការងារពេញមួយថ្ងៃ
ដោយគ្មានសកម្មភាពអ្វីផ្សេងអាចឲ្យអ្នកធុញទ្រាន់ខ្លាំង។
ម្យ៉ាងវិញទៀត អ្នកដែលខ្វះលំហាត់ប្រាណ អាចទៅជាខ្ជិល
និងញ៉ាំច្រើន។
ភាពខ្ជិលច្រអូសនេះហើយដែលអាចបណ្ដាលឲ្យអ្នកធ្លាក់ចូលទៅក្នុងភាព
សោកសៅ។ សាកកែប្រែទម្លាប់ពីគេងច្រើន យកមកហាត់ប្រាណបង្កើនសាច់ដុំ
អ្នកនឹងមានអារម្មណ៍ស្រស់ថ្លាជាងមុន។
ទម្លាប់នេះមិនត្រឹមតែកាត់បន្ថយភាពធុញទ្រាន់ប៉ុណ្ណោះទេ
វាថែមទាំងធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។ ចំណាយពេលត្រឹមតែ
៤០នាទីក្នុងមួយថ្ងៃ នឹងធ្វើឲ្យអ្នកកាន់តែមានថាមពល
និងមានអារម្មណ៍ល្អ។
៤. តមអាហារខ្លាំងពេក
ការ
ទទួលទានអាហារ មិនត្រឹមតែជំនួយដល់រាងកាយប៉ុណ្ណោះទេ
វាថែមទាំងជួយដល់ខួរក្បាលផងដែរ។
រាងកាយមនុស្សត្រូវសារជាតិមួយចំនួន ដើម្បីចិញ្ចឹម
និងទ្រទ្រង់ដល់ខួរក្បាល ដូច្នេះប្រសិនបើអ្នកតមអាហារខ្លាំងពេក
វាអាចនឹងធ្វើឲ្យខួរក្បាលចុះខ្សោយ។ កត្តាទាំងអស់នេះហើយ
ដែលអាចធ្វើឲ្យអ្នកឈានចូលទៅរកភាពសោកសៅ។
គួរញ៉ាំត្រីឲ្យបានច្រើន ជាពិសេសគ្រឿងសមុទ្រ
ព្រោះវានឹងជួយពង្រឹងខួរក្បាលរបស់អ្នក។
ពេលអ្នកមានរបបអាហារត្រឹមត្រូវ អ្នកនឹងមានសុខភាពខួរក្បាលល្អ
ជៀសឆ្ងាយពីភាពសោកសៅ។
៥. គេងតិចពេក
ការគេងមិនគ្រប់គ្រាន់
ក៏ជាមូលហេតុមួយអាចឲ្យអ្នកធ្លាក់ចូលទៅក្នុងភាពសោកសៅ។
មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យប្រសិទ្ធិការងារ
ឬការរៀនសូត្ររបស់អ្នកធ្លាក់ចុះផងដែរ។
អ្នកជំនាញបានផ្ដល់ដំបូន្មានថា គួរគេងឲ្យបានពី ៧ ទៅ ៨
ម៉ោងក្នុងមួយយប់។ ម្យ៉ាងវិញទៀតគួរកំណត់ម៉ោងចូលគេង និងម៉ោងក្រោក
ដើម្បីរក្សាទម្លាប់ជាប្រចាំ។
មិន
ថាអ្នកមាន ឬអ្នកក្រទេ
ភាពសោកសៅសុទ្ធតែកើតមានឡើងគ្រប់ពេលចំពោះមនុស្សគ្រប់វ័យ។
ប្រិយមិត្តគួររកភាពរីករាយដាក់ខ្លួនឲ្យបានច្រើន
១វិនាទីពិតជាមានតម្លៃណាស់ បើយើងចេះប្រើប្រាស់វា។
កុំព្យាយាមគិតរឿងដែលគ្មានប្រយោជន៍ច្រើន
ចេះប្រើពេលវេលារកដំណោះស្រាយ
និងឈានចាប់យកឱកាសដែលធ្វើឲ្យជីវិតមានន័យទើបជាការល្អ៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ lifespan
ប្រភព៖ lifespan
No comments:
Post a Comment