៦​យ៉ាង​ដែល​ស្រីៗ​ខំ​លាក់ តែ​លាក់​ទៅ​មិន​រួច​ពី​ភ្នែក​ប្រុស​ៗ

៦​យ៉ាង​ដែល​ស្រីៗ​ខំ​លាក់ តែ​លាក់​ទៅ​មិន​រួច​ពី​ភ្នែក​ប្រុស​ៗ

គេ​ថា​ស្រី​ៗ​ភាគ​ច្រើន​ពូកែ​លាក់​ពី​ អារម្មណ៍​ខ្លួន​ណាស់ ជាពិសេស​រឿង​ស្នេហា​តែម្ដង។ ស្រលាញ់​គេ​​ តែ​មិន​ឲ្យ​គេ​ដឹង សុខ​ចិត្ត​នឹក​គេ​ម្នាក់​ឯង។ ជឿ​អីចឹង​ដែរ​អត់​ប្រិយមិត្ត?
ពូកែ​លាក់​​អារម្មណ៍​ស្នេហ៍​យ៉ាង​ណា​ក៏​ដោយ ក៏ Sabay ​អាច​ដឹង​ដែរ​…ហេហេ… បើ​មិន​ជឿ អាច​តាម​ដាន​ចំណុច​ខាង​ក្រោម​នេះ!
១. ស្រលាញ់​គេ​ តែ​ធ្វើ​ដូច​មិន​ស្រលាញ់
នាង ​កាន់​តែ​ហី នាង​អាច​កាន់​តែ​លង់។ ស្រីៗ​ជាច្រើន​ព្យាយាម​ឆ្មើងឆ្មៃ​ទៅ​កាន់​បុរស​ដែល​នាង​ពេញ​ចិត្ត​បំផុត។ ​ចំណាំ​មើល​ថា បើ​នាង​មាន​ធម្មជាតិ​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ តែ​ខុស​អី​តែ​យើង​ម្នាក់​ នាង​ធ្វើ​ហីៗ​មិន​រវីរវល់។ យើង​អាច​ជា​មនុស្ស​ដ៏​ពិសេស​របស់​នាង​។
ដើម្បី​ច្បាស់​ប្រការ​នេះ ​កុំ​បោះបង់​ចោល​ការ​ចូល​ទៅ​កៀក​ ហើយ​ឌឺដង​ដាក់​នាង​។ បើ​នាង​តប​មក​វិញ​របៀប​ឌឺដង​ដែរ ​គឺ​១០០​ភាគរយ​នាង​មិន​ស្អប់ តែ​គឺ​ស្រលាញ់​យើង​។
២. ក្នុង​ពិធី​ដែល​មាន​យើង​ នាង​ធ្វើ​ខ្លួន​សាមញ្ញ​ហួស​ហេតុ
ស្រីៗ ​គឺ​មាន​ចរិត​ចូលចិត្ត​ប្រព្រឹត្ត​ផ្ទុយ។​ នាង​ថា​ទេ ​គឺ​មាន​ន័យ​ព្រម ហើយ​នាង​ថា​ស្អប់ ​គឺ​មាន​ន័យ​ស្រលាញ់។ សង្កេត​មើល​បើ​ស្រី​ម្នាក់​តែង​តែ​ស្អាតបាត​ជានិច្ច​ពេល​គ្មាន​យើង តែ​ពេល​ជួប​យើង​នាង​ធ្វើ​សាមញ្ញ​ហួស​មិន​រវល់​តុបតែង វា​ជា​ការ​បង្ហាញ​ថា នាង​ធ្វើ​ខុស​ទម្លាប់ នៅពេល​ប្រឈម​មុខ​នឹង​យើង។ ​ជួនកាល​នាង​ចង់​តែង​ខ្លួន​ណាស់​ តែ​មិន​ហ៊ាន​ ខ្លាច​យើង​ចាប់​ថ្នាក់​បាន។ ដូច្នេះ បើ​រក​ឃើញ​ចំណុច​នេះ​ហើយ​ ត្រូវ​ញញឹម​ដើរ​ទៅ​រក​នាង ​ហើយ​និយាយ​ថា​ ថ្ងៃនេះ​ស្អាត​ម៉េះ?
៣. នាង​មិន​ខ្វល់​នឹង​យើង​ តែ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង
មនុស្ស ​ស្រី​ដែល​ស្រលាញ់​យើង​ស្មោះ​ មិន​ងាយ​ញ៉ិកញ៉ក់​ ឬ​ធ្វើ​ឲ្យ​យើង​ដឹង​ខ្លួន​ទេ​ ប៉ុន្តែ​ចាំ​មើល​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក នាង​ជា​មនុស្ស​ទី​មួយ​ដែល​លះបង់​គ្រប់​យ៉ាង​ដើម្បី​យើង​។ ស្នេហា​របស់​នាង​មិន​បញ្ចេញ​មក​តាម​រយៈ​ពាក្យ​សម្ដី​ទេ ​ប៉ុន្តែ​បុរស​ជា​ច្រើន​អាច​មើល​យល់​ប្រការ​នេះ​។
៤. នាង​បណ្តើរ​ប្រុស​ផ្សេង​បញ្ឈឺ​យើង
មនុស្ស ​ស្រី​ជា​ធម្មជាតិ​មិន​ចូលចិត្ត​បង្អួត​គូ​ស្នេហ៍​នៅ​មុខ​ប្រុស​ដទៃ​ឡើយ។ ប្រសិន​បើ​នាង​បង្អួត​ពី​ប្រុស​ណា​ម្នាក់​ ឬ​និយាយ​អួត​ពី​គេ​នៅ​មុខ​យើង​ញឹក​ញាប់ មាន​ន័យ​ថា​នាង​ចង់​បញ្ឈឺ​យើង​។ ការ​បញ្ឈឺ​អាច​បណ្តាល​មក​ពី​នាង​អន់​ចិត្ត​យើង​រឿង​អ្វី​មួយ ហើយ​មូល​ហេតុ​ដ៏​ធំ​គឺ​នាង​ស្រលាញ់​យើង​។
៥. នាង​និយាយ​បង្អាប់​យើង​នៅ​ចំពោះ​មុខ​ តែ​សរសើរ​ពី​ក្រោយ​ខ្នង
មនុស្ស ​ស្រី​មិន​ទម្លាប់​សរសើរ​យើង​ថា​សង្ហា​ទេ​ ទោះ​នាង​ដឹង​ថា​យើង​ក៏​ចង់​ឮ​ពាក្យ​ល្អៗ​ក្តី​។ មនុស្ស​ស្រី​រក្សា​ពាក្យ​អស់​នេះ​បាន​យ៉ាង​ខ្ជាប់​ក្នុង​បេះដូង​នាង​ ជំនួស​មក​វិញ​នាង​តែង​បង្អាប់​យើង​នៅ​ចំពោះ​មុខ​។ តាម​ពិត​មនុស្ស​ស្រី​មាន​ទម្លាប់​លើក​ទឹកចិត្ត​គេ​ណាស់ នាង​អាច​សរសើរ​បុរស​ណា​ក៏​បាន ប៉ុន្តែ​មិន​សរសើរ​អ្នក​ដែល​នាង​ស្រលាញ់​ឡើយ​។ បើ​អ្នក​កំពុង​តូចចិត្ត​រឿង​នេះ​គួរ​សប្បាយ​ចិត្ត​ឡើង​ ព្រោះ​នារី​គឺ​ចម្លែកៗ​អញ្ចឹង។
៦. នាង​អៀន​ តែ​ធ្វើ​ដូច​មិន​អៀន
នាង ​មិន​ហ៊ាន​សម្លឹង​ចំ​ភ្នែក​អ្នក​ផង ក៏​ធ្វើ​ដូចជា​ក្លាហាន​ណាស់​អញ្ចឹង ប៉ុន្តែ​បើ​ចង់​ដឹង​ ចាប់​នាង​ឲ្យ​សម្លឹង​អ្នក​ឲ្យ​ចំ​ អ្នក​នឹង​ឃើញ​ភាព​ស្លូតបូត​ ទន់ភ្លន់ និង​ពន្លឺ​ស្នេហា​ក្នុង​ភ្នែក​របស់​នាង​។
ស្រីៗ​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​នេះ ទាល់​តែ​អ្នក​រហ័ស​ ហើយ​ឆ្លាត​ដែរ ទើប​​ចាប់​គេ​ជាប់ ៕
ដោយ៖ សុផាត

 

Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS