ជំនួបបុរសខ្លាំងហ៊ុនសែន-បណ្ឌិតស្រុកបារាំងសមរង្ស៊ី រយៈពេលខ្លី មិនទាន់មានលទ្ធផល
ភ្នំពេញ: ជំនួបរយៈពេលខ្លីរវាងសម្តេចហ៊ុនសែន និងលោកសមរង្ស៊ី នៅក្រៅកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨វិច្ឆិកានេះ មិនមានលទ្ធផលអ្វីទេ។ លោកសមរង្ស៊ី និងសម្តេចហ៊ុនសែន បានគេចពីអ្នកកាសែត ហើយចូលអង្គុយក្នុងកិច្ចប្រជុំរដ្ឋសភាជាធម្មតា នៅម៉ោងជិត ១២ ថ្ងៃត្រង់នេះ។
សូមរម្លឹកថា នៅក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥ នាព្រឹកថ្ងៃទី២៨វិច្ឆិកានេះ លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម តែងតែស្កាត់ទៅខ្សឹបខ្សៀវ ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អាសនៈរបស់សម្តេចហ៊ុនសែន ស្ថិតនៅជាប់នឹងអាសនៈរបស់លោកសខេង នៅជួរមុខ ក្នុងនាមជាអ្នកតំណាងរាស្ត្រ នៅសាលប្រជុំធំរបស់រដ្ឋសភា។ ប៉ុន្តែខ្លឹមសារ មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយទេ។
មុនពេលកិច្ចប្រជុំរដ្ឋសភា ត្រូវសម្រាក នៅម៉ោងជិត ១១ ព្រឹកនេះ សម្តេចហ៊ុនសែន និងលោកសមរង្ស៊ី បានចេញពីសាលប្រជុំរដ្ឋសភា ហើយចូលក្នុងបន្ទប់ជួបគ្នាតែពីរនាក់តទល់។
យ៉ាងណាក៏ដោយ គេដឹងជាមុនហើយថា ប្រមុខដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរ ត្រូវនិយាយគ្នាលើស្ថានការណ៍នយោបាយថ្មីចុងក្រោយ រួមមាន៖ ករណីចាប់ខ្លួនថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី រួមទាំងអតីតព្រះសង្ឃ។ បញ្ហាមិនទាន់ចុះសម្រុងគ្នា រវាងក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើសេចក្តីព្រាងច្បាប់ គជប ក៏ជារបៀបវារៈ ដែលលោកសមរង្ស៊ី និងសម្តេចហ៊ុនសែន ត្រូវជជែកផងដែរ។
របៀបវារៈខាងលើនេះ កាលពីព្រឹកថ្ងៃទី២៧វិច្ឆិកា ក្នុងជំនួបនៅរដ្ឋសភា ត្រូវបានលោកសមរង្ស៊ី លើកយកទៅជជែករួចម្តងហើយ ជាមួយនឹងលោកសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ទំនាក់ទំនងចរចា ជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមិនមានលទ្ធផលអ្វីនៅឡើយទេ។
ទោះបីជាប្រមុខដឹកនាំគណបក្សទាំងពីរ មិនប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំ ប៉ុន្តែលោក គួយ ប៊ុនរឿន តំណាងក្រុមការងារចរចារបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា បន្តិចទៀត នឹងមានសេចក្តីថ្លែងការណ៍រួមស្តីពីជំនួបរវាងប្រមុខដឹកនាំទាំងពីរ ជុំវិញបញ្ហាសេចក្តីព្រាងច្បាប់គជប និងបញ្ហាចាប់ខ្លួនថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនដីធ្លី៕

No comments:
Post a Comment