ប្អូនស្រីបង្កើត នាយករដ្ឋមន្ដ្រី ប្រកាស លាឈប់ពីការងារ ក្រោយប្រឈម មុខជាមួយ ឧកញ៉ា លី យុងផាត់

-លោកស្រី ហ៊ុន ស៊ីណាត ទទួលរងនូវការប្រមាថ ពីលោកឧកញ៉ា លី យ៉ុុងផាត់ ក្នុងដំណោះស្រាយដីធ្លី
ភ្នំពេញ ៖ វាជារឿងដ៏ ភ្ញាក់ផ្អើលបំផុត នៅក្នុងបណ្ដាញ ទំនាក់ទំនង ហ្វេសប៊ុក ក្រោយពីប្អូន ស្រីបង្កើតរបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត បានប្រកាស លាឈប់ពីការងារ ជា រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច របស់លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក្រោយពីមានការ ប្រឈមមុខដាក់គ្នា និងទទួលរងការប្រមាថពីឧកញ៉ា ដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ នៅប្រទេសកម្ពុជា លី យ៉ុងផាត់ ក្នុងទំនាស់ដីធ្លី ដ៏ស្រួចស្រាវបំផុត ដែលលោកស្រី មិនអាចដោះស្រាយ និងយក ដីប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះវិញបាន។
លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលា ឈប់ពីតំណែងជាន់ខ្ពស់ មួយនេះ តាមរយៈ ការបង្ហោះសារ នៅក្នុង អាខោន ហ្វេសប៊ុករបស់លោកស្រី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «អរុណសួស្ដីបងៗប្អូនៗ មីងពូ ទាំងអស់នៅ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីនឹករលឹក! ខ្ញុំមិនអាចបញ្ចប់ នូវការដោះស្រាយ ដីធ្លីរបស់អ្នក ទាំងអស់គា្នបាន ដោយរដ្ឋាភិបាល ផ្ទេរទៅ មន្ទីរៀប ចំដែនដី នគរូបនីយកម្ម ខេត្តវិញ ដូចនេះសូមអ្នក ទាំងអស់គ្នា ចាំយកដីពីខេត្ត បែងចែកទៅ ! ក្នុងមួយជីវិតខ្ញុំៗ ស្អប់បំផុតភាព អយុត្តិធម៌»។
លោកស្រី បានបញ្ជាក់ទៀតថា «រយៈពេលស្រាវជ្រាវ ដីនេះមានមនុស្សច្រើនណាស់ មកនិយាយកុំឱ្យ ខ្ញុំធ្វើត្រូវ ការប៉ុន្មាន តែខ្ញុំបានប្រាប់ថា ខ្ញុំត្រូវការតែដី ជូនប្រជាជន និងឱ្យក្រុមហ៊ុនវិញទេ លោកឧកញា លី យ៉ុងផាត់ គាត់ប្រមាថខ្ញុំសព្វបែបយ៉ាង ខ្ញុំសុំសួរមិត្តរួម Facebook ថារាល់អ្នកវិនិយោគ ទាំងអស់យើងត្រូវការពារ តែគាត់ថា ខ្ញុំកាន់ជើងតែចិនៗនោះ ខាងក្រុមហ៊ុនស៊ីធីម៉ាត ឈូសឆាយបំផ្លាញ ចំការចំប៉ី របស់កូនប្រុសអភិបាលរងលី យិនខេត្តសាទុង ប្រទេសចិន ! លោកជំទាវជាទីគោរព ខ្ញុំសុំឈប់ពីការងារ ពីព្រោះខ្ញុំយល់ថា ក្រសួងនេះធ្វើ អធិការកិច្ច ទៅចំគ្នាឯងដូចឧកញ៉ា លី យ៉ុងផាត ទៀតមុខតែមិនហ៊ានធ្វើដូចនេះ នាងខ្ញុំមិនអាចរស់នៅ ក្នុងក្រសួង រកយុតិ្តធម៌ ជូនប្រជារាស្ត្រ តាមបណ្ដឹងមិនបានដដែល ខ្ញុំសុំលាឈប់ ពីពេលនេះទៅជាប្រជាជនចុះ ។ សូមជូនពរលោកជំទាវ សូមជួបតែសំណាងល្អ»៕
ដោយឡែក ជុំវិញការប្រកាសសុំឈប់ពី ការងាររបស់លោកស្រី ហ៊ុន ស៊ីណាត ខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល បានសុំការ បកស្រាយភ្លាមៗ ពីលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃដដែលនេះ ប៉ុន្ដែលោកស្រី បានឆ្លើយមួយមាត់ថា «ខ្ញុំអត់ដឹងទេ» មុនពេលដែលលោកស្រី ចុចបិទទូរស័ព្ទ ។
អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ ទំនងសង្គមហ្វេសប៊ុក ជាច្រើននាក់ ដែលបាន ឃើញការ បង្ហាញសារ របស់ស្រី ហ៊ុន ស៊ីណា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងគិតថា មិនគួរកើតមានឡើងនោះឡើយ ពីព្រោះ លោកស្រី ជាប្អូនបង្កើត របស់នាយករដ្ឋមន្ដ្រី ប៉ុន្ដែបែរជាត្រូវដកខ្លួនចេញ ក្រោយការប្រឈមមុខ ជាមួយ ឧកញ៉ាដ៏មាន ឥទ្ធិពលមួយនេះ ៕

No comments:
Post a Comment