ស្វែង​យល់​ពី​រោគ​សញ្ញា​មួយ​ចំនួន​បន្ទាប់​ពី​ឆ្កែឆ្កួត​ខាំ

ស្វែង​យល់​ពី​រោគ​សញ្ញា​មួយ​ចំនួន​បន្ទាប់​ពី​ឆ្កែឆ្កួត​ខាំ

យើង​ធ្លាប់​បានលឺ​ឬ​ជួប​រួច​មក​ហើយ​ចំពោះ​ពាក្យ​ថា ជំងឺ​ឆ្កែឆ្កួត​ដែល​ជា​ទូទៅ​តែង​គិត​ថា ជំងឺ​នេះ​កើត​ពី​ឆ្កែ​ខាំ ។ ការ​គិត​ដូច្នេះ​ក៏​ត្រូវ​ដែរ តែ​វា​ហាក់​ចង្អៀត​បន្តិច បើ​តាម​វេជ្ជសាស្ត្រ​វិញ​វា​គ្រាន់តែ​ជា​ឈ្មោះ​ឬ​ជា​ប្រភេទ​ជំងឺ​ប៉ុណ្ណោះ តាម​ពិត​ទៅ​ជំងឺ​នេះ​បណ្ដាល​មក​ពី​សត្វ​ដែល​ផ្ទុក​ជំងឺឆ្កួត​ដូច​ជា សត្វ ឆ្កែ ឆ្មា កញ្ជ្រោង ចចក ស្វា និង​សត្វ​ឯទៀត​ដែល​អាច​ចម្លងជំងឺ​ឆ្កួត ហើយ​សត្វ​នោះ​មក​ខាំ​យើង ។ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​៖

១-​ចំពោះ​មនុស្ស​៖
-​មានការ​ឈឺចាប់ និង​ចុក​រោយ​ស្រពន់​នៅ​ត្រង់​មុខរបួស​ដែល​សត្វ​ខាំ ។
-​ចង្វាក់​ដង្ហើម​មិន​ទៀងទាត់ ដូច​មនុស្ស​ដែល​ទើបនឹង​យំ​រួច ។
-​មានការ​ឈឺចាប់​និង​ពិបាក​លេប​អាហារ មាន​ទឹកមាត់​ស្អិត និង​ហៀរ​មក​ច្រើន ។
-​អ្នកជំងឺ​មាន​ស្មារតី​ធម្មតា តែ​មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ពេល​ខ្លះ​ខឹង​ច្រឡោ​តតូង​ភ្លាម​ដោយ​គ្មាន​មូលហេតុ ។
-​នៅ​ពេល​ជិត​ស្លាប់​អ្នកជំងឺ អាច​ប្រកាច់ និង​ទន់​គ្រប់​អវយវៈ ។

២-​ចំពោះ​សត្វ​៖
-​មាន​អាកា​រៈ​ចម្លែក ។
-​បែកពពុះមាត់ មិន​អាច​សី​ុ​អ្វី​បាន ។
-​ជួនកាល​សត្វ​នោះ​ដេញ​ខាំ​មនុស្ស និង​ខាំ​អ្វី​ផ្សេង​ៗ​ទៀត​ដែល​នៅ​ជុំវិញ​វា​។
-​សត្វ​នេះ​នឹង​អាច​ងាប់​ក្នុង​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ​។

ដូច្នេះ ​បើ​អ្នក​យល់​ថា សត្វ​ចិញ្ចឹម​របស់​លោក​អ្នកមាន​អាការ​ចម្លែក​ត្រូវ​ចង​ឬ​ដាក់​ទ្រុង​សត្វ​ នោះ​ទុក​រយៈពេល​មួ​យស​ប្ដា​ហ៍ រីឯ​អ្នក​ដែល​ត្រូវ​សត្វ​ប្រភេទ​នេះ​ខាំ​ត្រូវ​លាង​សម្អាត​មុខរបួស​ជាមួយ​ ទឹកសាប៊ូ​និង​ទឹក​អី​ុ​ដ្រូ​ហ្សែ​ន​ពែរ​អុកស៊ីត មិន​ត្រូវ​រុំ​មុខរបួស​នោះ​ទេ ត្រូវ​ទុក​ចំហរ ។ ជាង​នេះ​ទៅ​ទៀត​បើ​អ្នក​ត្រូវ​សត្វ​ដែល​មាន​សញ្ញា​ដូច​បង្ហាញ​ខាងលើ​ខាំ​ គប្បី​ប្រញាប់​យក​អ្នក​របួស​ទៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ កុំឱ្យ​លើស​ពី​មួ​យស​ប្ដា​ហ៍​ដើម្បី​ទទួល​ការ​ចាក់​ថ្នាំ​ប្រឆាំង​ជំងឺ​ ឆ្កែឆ្កួត ។

ចំពោះ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ឆ្កែឆ្កួត កើត​មាន​ពី​ចន្លោះ​១០​ថ្ងៃ​ទៅ​២​ឆ្នាំ​បន្ទាប់​ពី​សត្វ​ខាំ (​ជា​ទូទៅ​រោគ​សញ្ញា​លេច​ចេញ​ចន្លោះ​ពី​៣​ទៅ​៧ស​ប្ដា​ហ៍​) ។ ការ​ព្យាបាល​ត្រូវ​ចាប់ផ្តើម​មុន​ពេល​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​កើតឡើង ។ បើ​នៅ​ពេល​ដែល​ជំងឺ​នេះ​ចាប់ផ្តើម​លេច​ចេញ​ជា​រូបរាង​ហើយ​នោះ​គឺ​គ្មាន​វិធី ​ព្យាបាល​អ្នកជំងឺ​បាន​ឡើយ​។

ដូច្នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន ​បញ្ហា​នេះ​លោក​អ្នក​ត្រូវ​ដាក់​ក្នុង​ទ្រុង​ទុក​រយៈពេល​មួ​យស​ប្ដា​ហ៍ បើ​សង្ស័យ​សត្វ​ចិញ្ចឹម​របស់​អ្នក​កកើត​មាន​ជំងឺ​ឆ្កែឆ្កួត និង​ត្រូវ​សហការ​ជាមួយ​ជំនាញ​ដើម្បី​ចាក់​ថ្នាំ​បង្ការ​ដល់​សត្វ​។ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ឲ្យ​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​ដែល​មើលទៅ​ដូច​ជា​មាន​ ជំងឺ​ឬ​មាន​អាការ​ចម្លែក ហើយ​ត្រូវ​ចាំ​ថា​ទោះបីជា​សត្វ​នោះ​មិន​ខាំ​មនុស្ស​ណា​ក៏​ដោយ ទឹកមាត់​របស់​វា​ក៏​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ឆ្កែឆ្កួត​បាន​ដែរ​ប្រសិនបើ​ ទឹកមាត់​នោះ​ចូល​ទៅ​ក្នុង​របួស និង​ស្នាម​ដាច់​រលាត់​ណាមួយ ៕