AFF U16៖ មិន​គួរ​ឲ្យ​ជឿ ថៃ ឈ្នះ​ អូស្ត្រាលី ៣-២ ឡើង​ផ្តាច់​ព្រ័ត្រ​ជួប មីយ៉ាន់ម៉ា

ក្រុម​​ខ្លាំង​អូស្ត្រាលី​មិន​​បាន​​ឡើង​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​នៃ​ពាន AFF BIDC Championship 2015 បាន​ទេ បន្ទាប់​ពី​ក្រុម​ថៃ​​យក​ឈ្នះ​ដោយ​លទ្ធផល ​៣-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​មុន​នេះ​បន្តិច​នៅ​ពហុកីឡដ្ឋាន​ជាតិ។

 ក្រុម U16 ថៃ
សម្រាប់​ការ​ប្រកួត​នេះក្រុម​ថៃ​ធ្វើ​បាន​យ៉ាង​ខ្លាំង​ល្អ​ ទោះ​បី​ជា​អូស្ត្រាលី​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ នៅ​តង់​ទី​មួយ ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​ចូល​ទី​គ្នា​បាន​ឡើយ។ ប៉ុន្តែ​នៅ​ដើម​តង់​ទី​ពីរ ថៃ​​ទទួល​បាន​បាល់​ដាច់មាត់​ញឹក​ញាប់ ហើយ​ទម្លាយ​សំណាញ់ទីក្រុម​អូស្ត្រាលី​រហូត​ដល់​ទី​៣​គ្រាប់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

បន្ទាប់​ថៃ​​នាំ​មុខ​៣-០ ហើយ​នោះ ក្រុម​អូស្ត្រាលី​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​​រហូត​ទទួល​បាន​​បាល់ពិន័យ​មួយ និង​ទាត់​ចូល​ទី​ថៃ​​បាន​សម្រេច។ បន្ទាប់​មក​អូស្ត្រាលី​ស៊ុត​ចូល​បាន​១​គ្រាប់​ទៀត​ដើម្បី​តាម​ពី​ក្រោយ ៣-២។ ប្រហែល​ជា​១០​នាទី​ចុង​ក្រោយ អូស្ត្រាលី​នៅ​តែ​បន្ត​សម្រុក ប៉ុន្តែ​​អ្វី​ៗ​ហួស​ពេល​អស់​ហើយ។ ចប់​៩០​នាទី ថៃ​ឈ្នះ​អូស្ត្រាលី ៣-២។

នៅ​ថ្ងៃ​អាទិត្យ​នេះ ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ក្រុម​ថៃនឹង​ជួប​ក្រុម​មីយ៉ាន់ម៉ា​​ដែល​បាន​យក​ឈ្នះ​ក្រុម​ឡាវ​ដោយ​លទ្ធផល ១-០ ខណៈ​អូស្ត្រាលី​ជួប​ឡាវ​ដើម្បី​ដណ្តើម​យក​លេខ​៣៕
Myanmar-team-Football
ក្រុម U16 មីយ៉ាន់ម៉ា
U16-Laos-Team1
ក្រុម U16 ឡាវ
U16-Cam-Vs-Aut1
 ក្រុម U16 អូស្ត្រាលី
អត្ថបទ៖ ជាន ចាន់រ៉ា