U16 ថៃជាជើងឯក AFF U16 Championship 2015 លើទឹកដីកម្ពុជា

ក្រុម​យុវជន​ថៃ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​យុវជន AFF BIDC U16 Championship 2015 បន្ទាប់​ពី​បាន​លត់​ក្រុម​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​ទើប​បញ្ចប់​ទៅ​មុន​នេះ​បន្តិច។

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​មីយ៉ាន់ម៉ា​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ថៃ​បាន​ឡើយ បើ​ទោះ​ជា​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ថៃ​បាន​ទម្លាយ​សំណាញ់​ទី​របស់​មីយ៉ាន់ម៉ាគ្រាប់​ដំបូង​នៅ​តង់​ទី​១ និង​បន្ថែម​ពីរ​គ្រាប់​ទៀត​នៅ​ចុង​តង់​ទី២។ ចប់​ការ​ប្រកួត​ថៃ​ឈ្នះ​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​៣-០ ដើម្បី​គ្រង​តំណែង​ជើង​ឯក​សម្រាប់​ឆ្នាំ​២០១៥ និង​ជា​លើក​ទី​៣​ដែល​យុវជន​ជម្រើស​ជាតិ​ថៃ​ឈ្នះ​ពាន​នេះ ខណៈ​ក្រុម​មីយ៉ាន់ម៉ា​បាន​ត្រឹម​ជើង​ឯក​រង។​

​ក្រុម​លេខ​៣​បាន​ទៅ​ក្រុម​យុវជន​អូស្ត្រាលី​ បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ឡាវ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​១០-២។ ចំពោះ​ក្រុមឡាវ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។
 
ក្រុម​ចំណាត់​ថ្នាក់​លេខ១៖ ក្រុម​ថៃ ​ទទួល​បាន​​ពាន​មួយ និងមេដាយ​មាស
ក្រុម​ចំណាត់​ថ្នាក់​លេខ​២៖ មីយ៉ាន់ម៉ា ទទួល​បាន​មេដាយ​ប្រាក់
ក្រុម​​ចំណាត់​ថ្នាក់​លេខ​៣៖ អូស្ត្រាលី​ ទទួល​បាន​មេដាយ​សំរឹទ្ធ​
ក្រុម Fair Play ៖ មីយ៉ាន់ម៉ា ទទួល​បាន​ពាន​មួយ​
ក្រុមអាជ្ញាកណ្តាលល្អ​ទទួល​បាន​ពាន​មួយ​
 
ពាន​រង្វាន់​យុវជន AFF BIDC U16 Championship 2015 នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​​ទី​២៧ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា នេះ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥​នេះ​មាន​ប្រទេស​ចំនួន​១១​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន អូស្ត្រាលី ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ទីម័រ​ខាង​កើត និង ប៊្រុយណេ៕