ពិធី​ដង្ហែ​​ព្រះ​បរម​សារីរិកធាតុ ចំ​ថ្ងៃ​វិសាខ​បូជា ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ

ពិធី​ដង្ហែ​​ព្រះ​បរម​សារីរិកធាតុ ចំ​ថ្ងៃ​វិសាខ​បូជា ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ

ពិធី​ដង្ហែ​​ព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់​បរមគ្រូ​នៃ​យើង ពី​ព្រះ​បរម​រាជវាំង ទៅ​តម្កល់​ទុក​នៅ​ព្រះ​មហា​សក្យមុនី​ចេតីយ៍​នា​កំពូល​ភ្នំ​អដ្ឋរស្ស(ភ្នំ​ឧត្ដុង្គ) ចំ​ថ្ងៃ​វិសាខ​បូជា បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​កាល​ពី​ព្រឹក​មិញ​នេះ។

 

ពិធី​ដង្ហែ​បាន​ចាប់​ផ្ដើម​ចេញ​ពី​ព្រះ​បរម​រាជវាំង តាម​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម វិថី​ព្រះ​អង្គឌួង មហាវិថី​ព្រះមុន្នីវង្ស ឆ្លង​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ផ្លូវជាតិលេខ៦ ឆ្លង​ស្ពាន​ព្រែក​តាមាក់ និង​ស្ពាន​ព្រែក​ក្ដាម ឆ្ពោះ​ទៅកាន់​ព្រះ​មហា​សក្យមុនី​ចេតីយ៍​ភ្នំ​អដ្ឋរស្ស(ភ្នំ​ឧត្ដុង្គ)។ នៅ​ទីនោះ​ក៏​មាន​ពិធី​រាប់​បាត្រ​ដោយ​ចូលរួម​ពី​ពុទ្ធសាសនិកជន​ជា​ច្រើន​រូប​ផង​ដែរ។

វិសាខបូជា​ឬ​ពិសាខបូជា ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា​មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា។ បុណ្យ​នេះ​តែង​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ ១៥​កើត ខែ​ពិសាខ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ជា​ថ្ងៃ​ដែល​ទ្រង់​ត្រាស់​ដឹង​អនុត្តរ​សម្មា​សម្ពោធិ​ញាណ និង​ជា​ថ្ងៃ​ដែល​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន៕

២

៣

៤

៥