លេចធ្លាយរូបរាងផ្លូវការ iPhone 7
លេចធ្លាយរូបរាងផ្លូវការ iPhone 7
ពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងរូបរាង iPhone 7 ត្រូវចេញផ្សាយជាបន្តបន្ទាប់ តែសម្រាប់លើកនេះ អាចនឹងច្បាស់ការស្ទើរតែ ៩០% ជាមួយរូបរាងរបស់ iPhone 7។
មានការបង្ហាញមួយពី gsmarena អំពីគំនូរ 3D នៃរូបរាង iPhone ដែលគេជឿថា ជារាងពិតរបស់ iPhone 7 ។ យោងតាមគំនូរនោះ iPhone 7 មានរាងស្ដើងជា iPhone 6s ហើយមិនមានរន្ធកាសទំហំ 3.5mm នោះទេ ហើយវាមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ។
តែចំពោះពណ៌របស់ iPhone ក្នុងគំនូរ អាចនឹងមានភាពខុសគ្នា ជាមួយពណ៌ផ្លូវការ ព្រោះគេជឿថា Apple នឹងបញ្ចេញពណ៌ថ្មីសម្រាប់ iPhone 7 ៕
No comments:
Post a Comment