គ្រូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្រាយ​ចម្ងល់​ ​ម៉េច​​បាន​​ប្រកួត​មិត្តភាព​ច្រើន​តែឈ្នះ​ ពេល​​ប្រកួត​មែនទែន​មិន​សូវ​ជោគជ័យ

គ្រូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្រាយ​ចម្ងល់​ ​ម៉េច​​បាន​​ប្រកួត​មិត្តភាព​ច្រើន​តែឈ្នះ​ ពេល​​ប្រកួត​មែនទែន​មិន​សូវ​ជោគជ័យ

 


ក្រោយឈ្នះទីម័រខាងកើត ២ទល់នឹង០ នៃការប្រកួតមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានឆ្លើយនឹងសំនួរដែរត្រូវអ្នកសារព័ត៍មានចោទសួរថា ហេតុអ្វីការប្រកួតមិត្តភាពតែងតែឈ្នះ ចំណែកប្រកួតផ្លូវការវិញ បែជា​ពុំ​សូវ​ទទួល​បាន​លទ្ធផល​ល្អ។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូូងរូបនេះបន្ថែមថា « វាមានបញ្ហាច្រើនដែរយើងពុំទទួលបានលទ្ធផលល្អនៅការប្រកួតផ្លូវការ គឺ​ដោយ​សារ​កីឡាករ​មាន​បញ្ហា​របួសច្រើន ពុំមានការហ្វឹកហ្វាត់ជុំគ្នាគ្រប់គ្រាន់ វាប្រហែលជាសំណាងមិនល្អ ប៉ុន្តែបើសិនជាយើងមានពេលហ្វឹកហ្វាត់ជាមួយគ្នា យកចិត្តទុកដាក់ ក្រុមរបស់យើងនឹងមានប្រកួតប្រជែងជាមួយក្រុមទាំងអស់នៅក្នុងតំបន់អាសុីអាគ្នេយ៍»។

ក្រឡេកទៅមើលការប្រកួតមិត្តភាពអន្តរជាតិផ្លូវការចំនួន៦ចុងក្រោយវិញ ក្រុមជម្រើសជាតិកម្ពុជា ចាញ់តែ១ប្រកួតប៉ុណ្ណោះ គឺចាញ់ ឡាវ២ទល់នឹង១ ឈ្នះ ប៊ូតាន ២ទល់នឹង០ ស្មើឡាវ ១ទល់នឹង១ ឈ្នះ មីយ៉ាន់ម៉ា ១ទល់នឹង០ ឈ្នះ ប្រ៊ុយណេ ៦ទល់នឹង១ និងចុងក្រោយឈ្នះ ទីម័រខាងកើត ២ទល់​នឹង​០។

រីឯការប្រកួតផ្លូវការវិញ ចាប់តាំងពីថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥​ កម្ពុជា ប្រកួតបាន១៣ដង ឈ្នះ ២ ស្មើ១ ចាញ់ ១០ ដោយរបូតគ្រាប់បាល់ ២៦គ្រាប់ នឹងស៊ុតចូលគេវិញ បាន៨គ្រាប់។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុម​ ឆាយនីសតៃប៉ិ ស្រប​ពេល​ជើងទី ១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ នៅ​តៃវ៉ាន់ គឺ​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ល្ងាច (ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា) ថ្ងៃ​ទី២ ខែ​ មិថុនា លើ​ទីលាន​កីឡដ្ឋានជាតិ ដែលមានទីតាំងក្នុងទីក្រុង Kaohsung  ខណៈជើងទី ២ នឹង​ធ្វើ​ឡើង​នៅពហុកីឡដ្ឋានជាតិ ទឹកដី​របស់​កម្ពុជាវិញម្តង នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៦ ម៉ោង៦:៣០ល្ងាច៕