ប្តូរបរិយាកាសមកជិះសេះទស្សនាភូមិអរិយក្សត្រ
ចង់ទទួលបានបទពិសោធន៍ថ្មីៗក្រោយពីភាពនឿយហត់ប្រចាំថ្ងៃជាមួយដំណើរកម្សាន្តបែបធម្មជាតិមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាននោះទេ ថ្ងៃនេះ Sabay Der ណែនាំអ្នកឲ្យបានស្គាល់សេវាកម្មនាំលោកអ្នកជិះសេះលុកលុយក្នុងអរិយក្សត្រដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គយើងតែម្ដង។ អីចឹងទំនេរពីការងារ ឬការសិក្សាអ្នកអាចសាកល្បងផ្លាស់ប្តូរការកម្សាន្តបែបធម្មជាតិស្ងប់ស្ងាត់ពីសំឡេងឡានម៉ូតូដ៏អឹងកងនៅក្នុងទីក្រុងបាន។
តម្លៃសម្រាប់ការជិះសេះកម្សាន្តក្នុងភូមិ ម្នាក់ ២៥ដុល្លារ /១ម៉ោង (បើសិនជ្រើសរើសយកដំណើរកម្សាន្តចូលទៅភូមិកាន់ជ្រៅកាត់ផ្សារ ចម្ការចេកនិងវាលស្រូវខៀវស្រងាត់) ឬក៏ម្នាក់ ៤៥ដុល្លារ/ ២ម៉ោង ឬ ម្នាក់តែ ៦០ដុល្លារ/៣ម៉ោង
ទំនាក់ទំនង៖ 070 35 77 74 (ភាសាអង់គ្លេស និងបារាំង) 096 20 21 983 (ភាសាខ្មែរ)
រូបភាព៖ Areyksat Equestrian Trail Rides’s Webpage
អត្ថបទ៖ និតា
No comments:
Post a Comment