អស្ចារ្យមែន! ស្រោមអនាម័យផ្ដាច់ជីវិតមេរោគអេដស៍ ជិតចេញលក់ហើយ
អស្ចារ្យមែន! ស្រោមអនាម័យផ្ដាច់ជីវិតមេរោគអេដស៍ ជិតចេញលក់ហើយ
ស្រោមអនាម័យប្រភេទថ្មីមួយ
ដែលអាចសម្លាប់ជីវិតមេរោគអេដស៍
នឹងអាចរកទិញបាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ
បន្ទាប់ពីទទួលបានការអនុញ្ញាត។
ការ
ធ្វើតេស្តបានបង្ហាញថា ស្រោមអនាម័យ Viva Gel
មានសមត្ថភាពអាចបញ្ចប់ជីវិតមេរោគអេដស៍បានដល់ទៅ ៩៩,៩ ភាគរយ
ការពាររោគស្វាយ និងមេរោគមួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាអូស្ត្រាលី Starpharma បានបង្កើត Viva Gel ដោយបញ្ចូលសារធាតុប្រឆាំងការឆ្លងមេរោគអេដស៍នៅក្នុងទឹករំអិល
នៃស្រោមអនាម័យប្រភេទថ្មីនេះ។ រហូតមកដល់ពេលនេះ
វាបានទទួលវិញ្ញាបនបត្រវាយតម្លៃពីរដ្ឋបាលទំនិញឱសថអូស្ត្រាលីហើយ
ដែលជាការត្រួសត្រាយផ្លូវសម្រាប់ផលិតផលដ៏ពិសេសមួយនេះ។
នៅ
ពេលអនាគត Viva Gel នឹងអាចជួយកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍
និងជំងឺកាមរោគផ្សេងៗទៀតបានយ៉ាងច្រើន
បន្ថែមពីលើការកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះដោយចៃដន្យ
ផងដែរ។
ផលិតផលដែលមានគុណប្រយោជន៍ចំពោះមនុស្សជាតិមួយនេះ
នឹងត្រូវផលិតដោយ ក្រុមហ៊ុនជីវៈបច្ចេកវិទ្យាអូស្ត្រាលី Starpharma
សហការជាមួយក្រុមហ៊ុន Ansell៕
No comments:
Post a Comment