Khmer C3 សមត្ថភាព​មិន​ធម្មតា​ ចំណែក​តម្លៃ​វិញ

Khmer C3 សមត្ថភាព​មិន​ធម្មតា​ ចំណែក​តម្លៃ​វិញ

ទូរសព្ទ​ខ្មែរ​ C3 ​ដែល​គេ​អះអាង​ថា​មាន​សមត្ថភាព​មិន​ធម្មតា​​ ត្រូវ​គេ​ទម្លាយ​តម្លៃ​ហើយ​គឺ​​ប្រហែល ៣៨០ ដុល្លារ និង​​អាច​មាន​លក់​នៅ​​លើ​ទីផ្សារ​នៅ​ពីរ​សប្តាហ៍​ទៀត។



​ ​​កញ្ញា​ ដាណេ ប្រធាន​ប្រតិបត្តិ​ទីផ្សារ​របស់​ក្រុមហ៊ុន Khmer Unicom បាន​ឲ្យ​​ដឹង​ថា ទូរសព្ទ​ដ៏​ឆ្លាត​វៃ​ Khmer C3 ​សមត្ថភាព​មិន​ចាញ់​នឹង​ Smartphone ដទៃ​ទៀត​នោះ​ទេ។ ចំពោះ​លក្ខណៈ​សំខាន់​របស់​ Khmer C3 នេះ​មាន​ដូចជា​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android My UI , CPU ប្រភេទ Quad Core 1.5GHZ , អេក្រង់ 5.5 អ៊ីង FHD IPS , Ram 2GB រួម​ជាមួយ​ 32GB សម្រាប់​ផ្ទុក​ទិន្នន័យ, កាមេរ៉ា​ក្រោយ 13 មេហ្គាភីសែល Rear AF និង​កាមេរ៉ា​មុខ 5 មេហ្គាភីសែល គួបផ្សំជាមួយការប្រើប្រាស់​បាន​ស៊ីម ២។
ចំណែក ​តម្លៃ​​វិញ​កញ្ញា​បញ្ជាក់​ថា ​ប្រហែល ៣៨០ ដុល្លារ ប៉ុន្តែ​មិន​ទាន់​ដាក់​លក់​​ទូលំទូលាយ​នៅ​តាម​ហាង​នានា​នោះ​ទេ​​គឺ​មាន​លក់​ តែ​នៅ​ក្រុមហ៊ុន​ផ្ទាល់ និង​ហាង​មួយ​ចំនួន​​តូច​តែ​ប៉ុណ្ណោះ​។ សម្រាប់​ការ​ដាក់​លក់​​ជា​ផ្លូវការ​​ប្រហែល​ជា ២ សប្ដាហ៍​​ទៀត​។